38.8 C
Phnom Penh

TAG

TAC

មន្ត្រី​ការបរទេស​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ប្រទេស​ចំនួន​៧​ជា​សមាជិក TAC

អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន អះអាង​ថា វា​ជា​មោទកភាព និង​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន អាច​បញ្ចូល​ប្រទេស​ចំនួន ៧ បន្ថែម​ទៀត​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា TAC។ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន លោក គង់ ភោគ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា នេះ​គឺជា​មោទកភាព​មួយ​ដែល​កម្ពុជា​អាច​បញ្ចូល​ដៃគូ​ច្រើន​បែប​នេះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ព្រោះ​ថា​ការ​បញ្ចូល​ប្រទេស​នីមួយៗ​ចូល​ជា​សមាជិក​ក្នុង​សន្ធិសញ្ញា​នេះ គឺជា​រឿង​ដែល​មិន​ចេះ​តែ​កើតមាន​ញឹកញាប់​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​រូប​នេះ​អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក...

Latest news