TAG
Yevgeny Prigozhin
មេទ័ពស៊ីឈ្នួលឱ្យលោក ពូទីន ធ្វើសង្គ្រាមពិតជាស្លាប់ក្នុងឧបទ្ទវហេតុឆេះយន្តហោះធ្លាក់
ក្រុមស្រាវជ្រាវស៊ើបអង្កេតនៃប្រទេសរុស្ស៊ី ដែលមានជំនាញរកមូលហេតុធ្លាក់យន្តហោះ និយាយថា ការធ្វើតេស្ដហ្សែនបញ្ជាក់ថា មេទាហានស៊ីឈ្នួល Wagner លោក Prigozhin ពិតជាបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃទី២៣ សីហា នៅតំបន់មួយក្បែរក្រុងមូស្គូ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ដែលបានចុះផ្សាយឱ្យដឹងនៅថ្ងៃទី២៨ សីហា នេះ។
ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ការធ្វើតេស្ដហ្សែនបានបញ្ជាក់ថា លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមមនុស្ស ១០នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃពុធសប្តាហ៍មុន។
ភ្នាក់ងារអាកាសចរណ៍រុស្ស៊ី...
មេក្រុមទាហានស៊ីឈ្នួលដ៏កំណាចឱ្យរុស្ស៊ីបាត់បង់ជីវិតដោយការផ្ទុះធ្លាក់យន្តហោះ តើអ្វីនាំទៅរកស្ថានភាពបែបនេះ?
ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា មេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានជិះនៅលើយន្តហោះឯកជនមួយគ្រឿងដែលបានផ្ទុះធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី២៣ ខែសីហា ដែលបណ្ដាលឱ្យមនុស្សជិះលើយន្តហោះនោះស្លាប់ទាំងអស់។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា នេះ ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៊ីបានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង ៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការរងនៃក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ម្នាក់...