26 C
Phnom Penh

TAG

Zhang Jianwei

ឯកអគ្គរដ្ឋទូត​ចិន​បញ្ជាក់​ជា​ថ្មី​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​ច្រាន​ចោល​របាយការណ៍​ដែល​ចោទ​ចិន​ដឹក​អាវុធ​ឱ្យ​កម្ពុជា​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ថៃ និង​ចិន ថា ចិន​ច្រាន​ចោល​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ថៃ ដែល​ថា​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ផ្ទុះ​ការ​វាយប្រហារ​រវាង​កងទ័ព​ថៃ និង​កងទ័ព​កម្ពុជា យន្តហោះ​យោធា​ចិន បាន​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​យ៉ាង​ច្រើន​ចុះ​ចត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ...

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បដិសេធ​ការ​ផ្គត់ផ្គង់​អាវុធ​ឱ្យ​កម្ពុជា អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ឆ្លើយតប​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បាន​បញ្ជាក់​ដោយ​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​លើកឡើង​ថា ចិន​បាន​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​កម្ពុជា ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៥។ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក សង្កត់​ធ្ងន់​ថា ទីក្រុង​ប៉េកាំង គ្មាន​តួនាទី​អ្វី​ក្នុង​ការ​បញ្ឆេះ​ជម្លោះ​រវាង​កម្ពុជា-ថៃ នោះ​ទេ ប៉ុន្តែ​មាន​តែ​ជំរុញ​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចិន​មិន​បាន​ផ្តល់​ឧបករណ៍​យោធា ឬ​សព្វាវុធ​អ្វី​ដល់​កម្ពុជា សម្រាប់​ប្រើ​ប្រឆាំង​នឹង​ប្រទេស​ថៃ នោះ​ទេ។ គ្រឿង​សព្វាវុធ​យោធា​ដែល​កម្ពុជា មាន​នោះ គឺ​បាន​មកពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​មាន​ស្រាប់​ជាមួយ​ចិន ប៉ុណ្ណោះ។ ខ្លួន​មិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ទាល់តែសោះ​នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​ថា​ក្នុង​នាម​ជា​មិត្ត​របស់​ប្រទេស​ជិតខាង​ទាំង​ពីរ ចិន​បាន​ខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​តាម​មធ្យោបាយ​របស់​ខ្លួន...

Latest news

© 2021, ដេលី. All rights reserved.