TAG
កូចាម៉ា (KOJAMA)
ភាគ៩៖ តើអ្វីទៅជាបណ្ដាញយុវជនរបស់គណបក្សប្រជាជនកម្ពុជា កូចាម៉ា (KOJAMA)?
តើបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាយុវជនបក្សក្រៅប្រទេស យកធនធានបានមកពីអ្វីទៅជួយឧបត្ថម្ភ? ក្នុងភាគទី៩ លោក ហាស់ សាន សូមពិនិត្យមើលរបៀបរៀបចំនៅអាស៊ី និងអាស៊ីអគ្នេយ៍ ហើយមនុស្សបែបណាគ្រប់គ្រងត្រួតត្រាបណ្ដាញក្រៅប្រទេសទាំងនោះ។
គណបក្សប្រជាជនកម្ពុជា បានពង្រីកបណ្ដាញសាខារបស់ខ្លួនទៅខាងក្រៅប្រទេស ដោយប្រើធនធានបានមកពីការគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងសេដ្ឋកិច្ចក្នុងផ្ទៃប្រទេស ហើយបែងក្រឡាចែកចាយទៅឲ្យកូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បីរកប្រយោជន៍ចែកគ្នា។
ក្នុងរយៈកាលរាប់ទសវត្សកន្លងមកនេះ បក្សក្តោបក្តាប់អំណាចផ្ដាច់មុខនេះ បានជាប់ឈ្មោះអាស្រូវទាក់ទងនឹងអំពើពុករលួយ គ្រឿងញៀនរត់ពន្ធឆ្លងកាត់ប្រទេស ការបំផ្លាញធនធានធម្មជាតិក្នុងទឹក...