31.8 C
Phnom Penh

TAG

ដូណាល់ ត្រាំ

លោក ត្រាំ បង្ហោះ​សារ​ប្រាប់​ថា អ៊ុយក្រែន​ត្រូវតែ​បោះបង់​ចោល​គ្រីមៀរ​និង​ការ​សុំ​ចូល​សមាជិក​ណាតូ

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា ហើយ​បាន​ទទួល​ស្វាគមន៍​នៅ​ឯ​សេតវិមាន​វេលា​ម៉ោង ១:១៥​នាទី រសៀល​ថ្ងៃទី​១៨ ខែ​សីហា ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ មុន​ទៅ​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា ភាគី​ទាំងអស់​សុទ្ធតែ​ចង់​ស្វែងរក​ការ​បិទ​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន ឱ្យ​ឆាប់ ប៉ុន្តែ​មេដឹកនាំ​អ៊ុយក្រែន រូប​នេះ បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​មួយ​ដែល​ឋិតថេរ​យូរអង្វែង។ មេដឹកនាំ​ដែល​អម​ដំណើរ​លោក ហ្សេឡេនស្គី...

បទវិភាគ៖ ពី​ឧក្រិដ្ឋជន​សង្គ្រាម​ក្លាយ​ជា​ភ្ញៀវ​របស់​អាមេរិក លោក ត្រាំ ទាញ​លោក ពូទីន ចេញពី​ភាព​ឯកា

ជំនួប​កំពូល ត្រាំ-ពូទីន ធ្វើ​ឡើង​នៅ​រដ្ឋ​អាឡាស្កា ដែនដី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រធានាធិបតី​រុស្ស៊ី រូប​នេះ ទៅ​ជាន់​ដែនដី​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។ វា​បាន​បង្ហាញ​ជា​សញ្ញា​ថា រុស្ស៊ី និង​លោក ពូទីន ចាប់ផ្ដើម​ចាកចេញ​ពី​ភាព​ឯកា​នៃ​វេទិកា​ការទូត បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​លើក​ទ័ព​បើក​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ បង្ក​វិនាសកម្ម​យ៉ាង​ឃោរឃៅ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជា​លើកដំបូង​រយៈពេល​មួយ​ទសវត្សរ៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​ថា វា​អាច​នាំ​ឱ្យ​លោក វ្ល៉ាឌីមៀ ពូទីន...

លោក ដូណាល់ ត្រាំ សង្ឃឹម​ថា​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព​កត់សម្គាល់​ពី​ព្រះសង្ឃ​ខ្មែរ​ហែ​ធម្មយាត្រា​អរគុណ​លោក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើកឡើង​ពី​ព្រះសង្ឃ​កម្ពុជា ដែល​បាន​ថ្លែង​អំណរគុណ​ដល់​រូបលោក​ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់​សម្រាប់​សង្គ្រាម​រវាង​កម្ពុជា-ថៃ ខណៈ​សកម្មភាព​នេះ លោក​សង្ឃឹម​ថា​គួរតែ​ត្រូវ​បាន​កត់សម្គាល់​ដោយ​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា ព្រះសង្ឃ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​បញ្ឈប់​សង្គ្រាម​កម្ពុជា-ថៃ ហើយ​លោក​សង្ឃឹម​ថា​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព ក៏​នឹង​កត់សម្គាល់​អំពី​រឿង​នេះ​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះសង្ឃ​កម្ពុជា​បាន​ធ្វើ​ធម្មយាត្រា​សន្តិភាព អរគុណ​ដល់​លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​បញ្ឈប់​សង្គ្រាម​រវាង​កម្ពុជា-ថៃ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ស្នើ​បេក្ខភាព​របស់​លោក​ជា​បេក្ខជន​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ​នោះ។ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥...

លោក ត្រាំ ព្រមាន​ថា​បើ​ជំនួប​រវាង​លោក និង​លោក ពូទីន បរាជ័យ រុស្ស៊ី​ត្រូវតែ​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ

ពិភពលោក​នៅ​ខណៈ​នេះ កំពុង​សម្លឹង​ទៅ​រដ្ឋ​អាឡាស្កា ទី​ដែល​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជួប​គ្នា ខណៈ​ប្រជាជន​អាមេរិក​មួយ​ចំនួន​នៅ​រដ្ឋ​អាឡាស្កា ជំទាស់​វត្តមាន​លោក ពូទីន ដោយ​ចាត់ទុក​ថា​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។ កិច្ចប្រជុំ​កំពូល​រវាង​លោក វ៉្លាឌីមៀ ពូទីន និង​លោក ដូណាល់ ត្រាំ កំណត់​ជួប​គ្នា​នៅ​រដ្ឋ​អាឡាស្កា អតីត​ដែនដី​រុស្ស៊ី...

នៅ​មុន​ជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក ពូទីន លោក គីម ជុងអ៊ុន សច្ចា​គាំទ្រ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន

កំពូល​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងត្បូង លោក គីម ជុងអ៊ុន សច្ចា​គាំទ្រ និង​ជួយ​ប្រតិបត្តិការ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​លើ​ប្រទេស​អ៊ុយក្រែន ខណៈ​សង្គ្រាម​បាន​អូស​ពេល ៣​ឆ្នាំ ៦​ខែ ជាមួយ​នឹង​ការ​បាត់បង់​ទ័ព​រុស្ស៊ី ហក់​ឡើង​ជាង ១​លាន ៦​ម៉ឺន​នាក់។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​អ៊ុយក្រែន ឲ្យ​ដឹង​ថា រុស្ស៊ី​កំពុង​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​សមរភូមិ​នៅ​តំបន់​ដុនបាស់ ភាគ​ខាងកើត​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​តាម​ទូរសព្ទ លោក គីម ជុងអ៊ុន បាន​បង្ហាញ​ការ​គាំទ្រ​ឥត​ងាករេ​សង្គ្រាម​រុស្ស៊ី...

លោក ហ្សេឡេនស្គី ថា​គ្មាន​សញ្ញា​បញ្ចប់​សង្គ្រាម​ទេ ខណៈ​លោក ត្រាំ គាប​អ៊ុយក្រែន ត្រូវ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី

៣​ថ្ងៃ​ទៀត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ជួប​មុខ​ផ្ទាល់​ជា​លើកដំបូង​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប បាន​នាំគ្នា​សង្កត់​ធ្ងន់​អំពី​សិទ្ធិ​របស់​អ៊ុយក្រែន ក្នុង​ការ​ជ្រើសរើស​ជោគវាសនា​ខ្លួនឯង បន្ទាប់ពី​ដឹង​ថា​លោក ត្រាំ កំពុង​គាប​លោក ហ្សេឡេនស្គី ឱ្យ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី ដើម្បី​បាន​សន្តិភាព​ពី​វិមាន​ក្រឹមឡាំង សម្រាប់​ប្រជាជន​អ៊ុយក្រែន វិញ។ បើ​តាម​ប្រធានាធិបតី​អ៊ុយក្រែន លោក...

លោក ហ្សេឡេនស្គី ប្រកាស​ដាច់ខាត​មិន​យក​ទឹកដី​ទៅ​ដូរ​យក​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ឡើយ

នៅ​ថ្ងៃទី​១៥ ខែ​សីហា ក្នុង​សប្ដាហ៍​នេះ ដែនដី​អាឡាស្កា អតីត​ដែនដី​រុស្ស៊ី ដែល​រុស្ស៊ី បាន​លក់​ឱ្យ​អាមេរិក ក្នុង​តម្លៃ​ជាង ៧​លាន ២០​ម៉ឺន​ដុល្លារ​កាលពី​ក្នុង​ឆ្នាំ​១៨៦៧ នៃ​សតវត្ស​ទី​១៨ នៅ​លើ​ដែនដី​រដ្ឋ​ទី​៤៩ របស់​សហរដ្ឋ​អាមេរិក នេះ នឹង​មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ គឺ​ជំនួប​កំពូល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយ​អាច​រំពឹង​ថា​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​លោក...

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​សងគុណ​អាមេរិក

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំងអស់ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ចង់​តបស្នង​សងគុណ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​កម្ពុជា បញ្ចប់​សង្គ្រាម​ជាមួយ​ថៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា លិខិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​ផ្ញើ​ទៅ​គណៈកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព ដើម្បី​គាំទ្រ​បេក្ខភាព​លោក...

លោក ដូណាល់ ត្រាំ អំពាវនាវ​ឱ្យ​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ​និង​បន្ត​សន្តិភាព​យូរអង្វែង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ គោរព​ឱ្យ​បាន​ពេញលេញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​បន្ត​សន្តិភាព​ទៅ​ថ្ងៃ​មុខ​ឱ្យ​បាន​យូរអង្វែង។ អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Tommy Pigott ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៨ ខែ​សីហា ថា សហរដ្ឋ​អាមេរិក​ស្វាគមន៍​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ជំហាន​ដំបូង​ប្រកប​ដោយ​ការ​ស្ថាបនា​ក្នុង​ការ​រៀបចំ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ។ លោក Tommy Pigott...

អាមេរិក​បន្ត​រៀបចំ​ផែនការ​យោធា​ឃ្លាំមើល​តាម​អាកាស​ពី​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាមេរិក​នឹង​បន្ត​រៀបចំ​ផែនការ​យោធា គ្រឿង​បរិក្ខារ ប្រព័ន្ធ​បញ្ជូន​កម្លាំង ការ​ឃ្លាំមើល​តាម​អាកាស និង​សម្ភារៈ​បច្ចេកទេស​ទំនើប​ដទៃ​ទៀត​ដើម្បី​ចូលរួម​ឃ្លាំមើល​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​នឹង​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ក្នុង​ជំនួប​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា ជាមួយ​នាយ​ឧត្ដមនាវី Samuel Paparo មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក...

Latest news

© 2021, ដេលី. All rights reserved.