TAG
បទសម្ភាសន៍
កិច្ចសម្ភាសន៍ពិសេសជាមួយលោក ហុង លីម អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ
លោក ហុង លីម គឺជាអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ហើយលោកក៏ជាតំណាងរាស្ត្រអូស្ត្រាលីជនជាតិអាស៊ីដំបូងគេបង្អស់ប្រចាំរដ្ឋវីកថូវៀ (Victoria)។ លោក ហុង លីម មានដើមកំណើតមកពីឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ប្រទេសកម្ពុជា។
លោកជាបញ្ញវន្តជាន់ខ្ពស់មួយរូបក្នុងសម័យសាធារណរដ្ឋខ្មែរនៅអំឡុងឆ្នាំ១៩៧០។ ដោយសារលោកពូកែ និងមានជំនាញខ្ពស់ខាងភាសាអង់គ្លេស លោកក៏បានប្រឡងជាប់អាហារូបករណ៍មកបន្តការសិក្សានៅប្រទេសអូស្ត្រាលី នៅអំឡុងឆ្នាំ១៩៧០។ នៅក្នុងប្រទេសអូស្ត្រាលី លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រខាងផ្នែកវិទ្យាសាស្ត្រនយោបាយ ដែលបានបញ្ចប់នៅអំឡុងឆ្នាំ១៩៧៥។
ក្រោយបញ្ចប់ការសិក្សា លោក ហុង លីម ក៏មានបំណងត្រឡប់ទៅជួយទឹកដីកំណើតរបស់លោកវិញដែរ...
កិច្ចសម្ភាសន៍លោក ជា យូហ៊ន អតីតចៅហ្វាយក្រុង Greater Dandenong ប្រទេសអូស្ត្រាលី
លោក ជា យូហ៊ន គឺជាអតីតជនភៀសខ្លួនខ្មែរមួយរូបពីប្រទេសកម្ពុជា ដោយធ្លាប់បានឆ្លងកាត់នូវរបបវាលពិឃាត ប៉ុល ពត ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី នៅដើមទសវត្សរ៍១៩៨០។
មុនមកកាន់ប្រទេសអូស្ត្រាលី លោកបានឆ្លងកាត់ការស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំជនភៀសខ្លួនខៅអ៊ីដាង ក្នុងប្រទេសថៃ។ ក្រោយស្នាក់នៅជំរំនេះបានមួយរយៈ នៅឆ្នាំ១៩៨២ លោកក៏បានឈានជើងមកដល់ប្រទេសអូស្ត្រាលី ហើយបន្តរស់នៅលើទឹកដីសេរីភាព ឬទឹកដីប្រជាធិបតេយ្យមួយនេះរហូតមកទល់ពេលបច្ចុប្បន្ន។
ក្រោយកសាងជីវិតថ្មីនៅលើទឹកដីនៃសេរីភាពដ៏អស្ចារ្យមួយនេះ លោក ជា យូហ៊ន បានចូលបម្រើការងារជាបុគ្គលិកសង្គមកិច្ចនៅឆ្នាំ១៩៨៤ ប៉ុន្តែក្រោយពីបម្រើការងារជាបុគ្គលិកសង្គមកិច្ចបាន ១ឆ្នាំ លោកក៏បានបង្កើតសមាគមខ្មែរវិចថូរៀ (Victoria)...
កិច្ចសម្ភាសន៍ពិសេសជាមួយលោក យ៉ែម ផលរដ្ឋា អភិបាលរងក្រុងឡូវែល
កិច្ចសម្ភាសន៍ពិសេសជាមួយលោក យ៉ែម ផលរដ្ឋា អភិបាលរងក្រុងឡូវែល អំពីទស្សនវិស័យក្នុងការជួយសហគមន៍ខ្មែរក្នុងក្រុងឡូវែល។
កិច្ចសម្ភាសន៍ពិសេសជាមួយលោក សុធា ជៀមរួម (Sothea Chiemruom) ប្រធានសមាគមខ្មែរ CMAA
សមាគមខ្មែរក្នុងទីក្រុងឡូវែល នៃរដ្ឋម៉ាសាជូសេធ CMAA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ក្រោយពេលពលរដ្ឋខ្មែរត្រូវបានសហរដ្ឋអាមេរិកទទួលឲ្យមករស់នៅក្នុងរដ្ឋមួយនេះពីជំរំជនភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីរបបខ្មែរក្រហមបិទបញ្ចប់។
សមាគមខ្មែរមួយនេះត្រូវបានបង្កើតឡើងដើម្បីជួយគ្នាទៅវិញទៅមកក្នុងកិច្ចការសម្រួលខាងផ្នែកភាសា ផ្នែកវប្បធម៌ សង្គមកិច្ច និងការជួយបង្រៀនដល់ពលរដ្ឋខ្មែរណាដែលមានបំណងចង់ចូលសញ្ជាតិអាមេរិកាំងផងដែរ។
តទៅនេះ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក សុធា ជៀមរួម (Sothea Chiemruom) ប្រធានសមាគមខ្មែរ CMAA ក្នុងទីក្រុងឡូវែល (Lowell) អំពីទស្សនវិស័យ និងចក្ខុវិស័យរបស់លោកក្នុងការជួយដល់សមាគម និងជួយដល់ពលរដ្ឋខ្មែរក្នុងទីក្រុងមួយនេះ។
កិច្ចសម្ភាសន៍លោក អៀង ស៊ីធុល អំពីការថែរក្សាកេរដំណែលសិល្បៈខ្មែរ
ការថែរក្សាមរតកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប មិនថាទោះស្ថិតនៅទីណានោះទេ។ សុភាសិតខ្មែរពោលថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
តទៅនេះ សូមលោកអ្នកទស្សនាកិច្ចសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយលោក អៀង ស៊ីធុល ដែលជាគ្រូតូរ្យតន្ត្រី និងចម្រៀងបែបបុរាណ និងប្រពៃណីខ្មែរ ខណៈលោកកំពុងបង្រៀនសិស្សខ្មែរក្នុងសមាគមខ្មែរទីក្រុងឡូវែល នៃរដ្ឋម៉ាសាជូសេធ។
កិច្ចសម្ភាសន៍ជាមួយលោក ដេវីត ហូហ្វមែន (David E. Hoffman)
តើមានអ្វីកើតឡើងនៅពេលដែលប៉ូលិសរបស់រដ្ឋ ឬរបបផ្ដាច់ការ ប៉ុនប៉ងដាក់ទណ្ឌកម្មនរណាម្នាក់ដែលនៅឆ្ងាយដូចជានៅសហរដ្ឋអាមេរិក?
លោក ប្រេដ អាដាម៖ លោក ហ៊ុន ម៉ាណែត នឹងមិនអាចក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតឆ្នាំ២០២៣
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក ប្រេដ អាដាម (Brad Adams) ប្រធានអង្គការសិទ្ធិបរិស្ថានអន្តរជាតិ មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត នឹងមិនអាចក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ នេះឡើយ។
បទសម្ភាសន៍៖ សាលាក្រុងឡងប៊ិចអនុម័តគម្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ខ្មែរ-អាមេរិក
កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកស្រី ស៊ូលី សារ៉ូ សមាជិកក្រុមប្រឹក្សាក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីសាលាក្រុងបានអនុម័តគម្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ខ្មែរ-អាមេរិក។
កិច្ចសម្ភាសន៍៖ បណ្ឌិត សូ ណារ៉ូ ក្រោយពីត្រូវបានទទួលស្គាល់អតីតភាពការងារជាអតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំឥណ្ឌូនេស៊ី
កិច្ចសម្ភាសន៍ពិសេសជាមួយបណ្ឌិត សូ ណារ៉ូ ក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យទទួលស្គាល់អតីតភាពការងាររបស់លោកជាអតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី។
តើពលរដ្ឋសាមញ្ញមានសិទ្ធិផ្តល់ជំនួយផ្នែកច្បាប់រឿងដីធ្លី និងវិវាទផ្សេងទៀតបានដែរឬទេ?
កិច្ចសម្ភាសន៍៖ តើពលរដ្ឋសាមញ្ញអាចមានសិទ្ធិផ្តល់ជំនួយផ្នែកច្បាប់លើករណីជម្លោះដីធ្លី និងវិវាទផ្សេងទៀតបានដែរឬទេ?