34.1 C
Phnom Penh

TAG

ពេជ្រ ស្រស់

ជនសង្ស័យ ពេជ្រ គឹមស្រ៊ិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក លិម គិមយ៉ា គឺជា​ប្អូនប្រុស​បង្កើត​លោក ពេជ្រ ស្រស់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លាតត្រដាង​ថា បុរស​ម្នាក់​ដែល​មាន​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា គឺជា​ប្អូនប្រុស​ពៅ​បង្កើត​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។ ឈ្មោះ ពេជ្រ គិមស្រ៊ិន ក្នុង​ខណៈ​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ប្រទេស​ថៃ ចេញ​ដីកា​តាម​ចាប់​ខ្លួន។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០...

គណបក្ស​ចំនួន ២០ ដាក់​ពាក្យ​សុំ​ចូលរួម​នៅ​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់

គណបក្ស​នយោបាយ​ដែល​មិន​បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ និង​គណបក្ស​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​ចំនួន ២០ បាន​ដាក់​ពាក្យ​សុំ​ចូលរួម​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាណត្តិ​ថ្មី​នេះ។ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​លេខាធិការដ្ឋាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ លោក ឈឹម ផលវរុណ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គិត​មក​ទល់​ពេល​នេះ​មាន​គណបក្ស​ដែល​មិន​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន ២០ បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់។ កាលពី​ថ្ងៃទី​២៦ ខែ​សីហា កន្លងទៅ ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​បង្កើត និង​កំណត់​អំពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្នុង​គោលបំណង​លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត​ជា​ប្រយោជន៍​ដល់​ការ​ស្ថាបនា​ជាតិ។ ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ...

Latest news

© 2021, ដេលី. All rights reserved.