26.3 C
Phnom Penh

TAG

ម៉ិច ដារ៉ា

លោក ហ៊ុន ម៉ាណែត ទម្លាយ​រូបថត​ជួប​ជជែក​ជាមួយ​លោក ម៉ិច ដារ៉ា ក្រោយ​ចេញពី​ពន្ធនាគារ ១២​ថ្ងៃ

លោក ហ៊ុន ម៉ាណែត ទម្លាយ​រូបថត​ពីរ​សន្លឹក​បន្ទាប់ពី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៤ ក្រោយ​ពេល​អ្នក​សារព័ត៌មាន​រូប​នេះ​ចេញពី​ពន្ធនាគារ​បាន ១២​ថ្ងៃ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា ថ្ងៃ​នេះ​លោក​បាន​ជួប​ជជែក​លេង​ជាមួយ​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា លើ​ប្រធានបទ​ជាច្រើន បើ​ទោះបីជា​លោក​ធ្លាប់​ស្គាល់​លោក ម៉ិច...

ក្រុម​តស៊ូ​មតិ​ចង់​ឱ្យ​តុលាការ​ខ្មែរ​សួរ​អ្នក​ដឹកនាំ​ទាំង​ឪ ទាំង​កូន រឿង​អ្នកកាសែត​សុំទោស​បាន​នៅ​ក្រៅ​ឃុំ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ជំរុញ​ឱ្យ​ចៅក្រម​ស៊ើបសួរ កោះហៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅ​សាកសួរ​ក្នុង​សំណុំរឿង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដើម្បី​ស៊ើបអង្កេត​រក​ការពិត​អំពី​មូលហេតុ​ឲ្យ​នៅ​ក្រៅ​ឃុំ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៩ តុលា នេះ​ថា ការ​ដែល​លោក ម៉ិច...

លោក ម៉ិច ដារ៉ា អ្នកកាសែត​ឯករាជ្យ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​សុំទោស​តាម​វីដេអូ

បរិយាកាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​ល្ខោន​លេង​រឿង​ដដែលៗ។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន ហ៊ុន ម៉ាណែត កាលពី​ពុធ។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែ​តុលា នេះ សម្រេច​ចេញ​ដីកា​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ប្រាប់​ទូត​អូស្ត្រាលី​ថា​កម្ពុជា​ចាប់​ខ្លួន​តែ​មេខ្លោង​បះបោរ​ប៉ុណ្ណោះ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​នៅ​ពេលនេះ គឺ​អនុវត្ត​តែ​ទៅ​លើ​មេខ្លោង​ដែល​នាំ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី លោក Derek Yip បាន​លើកឡើង​អំពី​លំហ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ក៏ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ។ ជាង​នេះ​ទៀត ឯកអគ្គរាជទូត​រូប​នេះ​ក៏​បាន​លើកឡើង​ពី​ករណី​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ករណី​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ករណី​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា...

ក្រុម​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ក្រោម​របប​ត្រកូល​ហ៊ុន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា ជា​អំពើ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត ព្រោះ​ជា​ការ​អនុវត្ត​វិធានការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អង្គហេតុ​ជាក់លាក់។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ធ្វើការ​វិភាគ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​ដែល​បាន​ចែង ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ ធ្វើឡើង​នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ មិនមែន​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះ​ទេ។ ជាង​នេះ​ទៀត រហូត​ដល់​ពេលនេះ ក៏​មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ដែល​អះអាង​ថា លោក ម៉ិច...

អ្នក​ឃ្លាំមើល​ជំរុញ​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ឡើង​វិញ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បង្ក្រាប​លើ​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​អនាធិបតេយ្យ។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា បើ​សហគមន៍​អន្តរជាតិ​ត្រឹមតែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ឬ​ភ័យ​ព្រួយ​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដោយ​គ្មាន​វិធានការ​ណា​មួយ​ជាក់លាក់​ទេ នោះ​រដ្ឋាភិបាល​គឺ​នៅ​តែ​ព្រហើន​គាបសង្កត់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ដោយ​គ្មាន​ញញើត​ដដែល។ លោក ស៊ឹង សែនករុណា ថា​ភស្តុតាង​នៃ​ការ​លុប​បំបាត់​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា គឺ​មាន​គ្រប់គ្រាន់​សម​ល្មម​នឹង​ចាត់​វិធានការ​បាន​ហើយ បើ​គិត​តាំងពី​ឆ្នាំ​២០១៧ មក រហូត​ដល់​ពេល​នេះ...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ជា​ទង្វើ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​លើកឡើង​ថា CAT មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​កំពុង​រង​នូវ​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ស្រួចស្រាល់​ពី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ឪពុក​កូន គឺ​លោក ហ៊ុន...

អង្គការ​សង្គម​ស៊ីវិល ៤៦​ស្ថាប័ន អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ជាបន្ទាន់

សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ពី​ពន្ធនាគារ​ជាបន្ទាន់ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​សារព័ត៌មាន លោក ម៉ិច...

IDEA TALK៖ តើ​អាថ៌កំបាំង​អ្វី​ខ្លះ​ដែល​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន​អ្នកកាសែត​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​អាថ៌កំបាំង​អ្វី​ខ្លះ​ដែល​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន​អ្នកកាសែត​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា?»។

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ទាក់ទង​ការ​បង្ហោះ​រូបភាព​យក​ថ្ម​ភ្នំ​នៅ​រមណីយដ្ឋាន​បាភ្នំ​ក្នុង​ខេត្ត​ព្រៃវែង

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​សេរី (Freelance Journalist) លោក ម៉ិច ដារ៉ា នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ខណៈ​លោក​កំពុង​ឈប់​រថយន្ត​នៅ​បញ្ជរ​បង់ប្រាក់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ដោយ​ផ្អែក​តាម​ដីកា​របស់​តុលាការ​ដែល​បញ្ជា​ឱ្យ​ចូល​ខ្លួន ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​រូបភាព​ចំនួន​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​យក​ថ្ម​ភ្នំ​នៅ​រមណីយដ្ឋាន​បាភ្នំ ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង។ បើ​យោង​តាម​សាច់ញាតិ​របស់​លោក ម៉ិច ដារ៉ា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា នៅ​រសៀល​ថ្ងៃទី​៣០ ខែ​កញ្ញា ខណៈ​លោក​កំពុង​ឈប់​រថយន្ត​នៅ​បញ្ជរ​បង់ប្រាក់​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ រហូត​មក​ដល់​ពេលនេះ គ្រួសារ​របស់​លោក​មិន​ទាន់​ដឹង​ថា...

Latest news

© 2021, ដេលី. All rights reserved.