27.4 C
Phnom Penh

TAG

លាង​លុយ​កខ្វក់

អាមេរិក​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់ ៤​លាន​ដុល្លារ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ឧក្រិដ្ឋជន​ចិន​ឈ្មោះ Daren Li

សហរដ្ឋ​អាមេរិក ប្រកាស​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក ដើម្បី​លើក​ទឹកចិត្ត​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឈ្មោះ Daren Li ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ការ​លាង​លុយ​កខ្វក់​ពី​មជ្ឈមណ្ឌល​បោកប្រាស់​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការិយាល័យ​កិច្ចការ​បង្ក្រាប​គ្រឿងញៀន និង​អនុវត្ត​ច្បាប់​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២៣ មេសា បាន​ប្រកាស​ផ្តល់​រង្វាន់​ក្រោម​កម្មវិធី​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​ដោយ​មាន​អង្គការ​ចាត់តាំង (TOCRP) ចំនួន ៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឈ្មោះ Daren Li។ ប្រភព​ដដែល អះអាង​ថា ការ​ប្រកាស​ចាប់​ខ្លួន​ឧក្រិដ្ឋជន​រូប​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ការ​លាង​លុយ​កខ្វក់​ពី​មជ្ឈមណ្ឌល​បោកប្រាស់​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ Daren Li...

មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្រុង​ព្រះសីហនុ ឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ធូររលុង

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ករណី​បាញ់​សម្លាប់​មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ជនជាតិ​តៃវ៉ាន់ ឈ្មោះ Lin Bingwen នៅ​កណ្តាល​ក្រុង​ព្រះសីហនុ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ធូររលុង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា វត្តមាន​របស់​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​អាជ្ញាធរ​អន្តរជាតិ ប៉ុន្តែ​នៅតែ​អាច​រស់នៅ និង​ធ្វើ​សកម្មភាព​ដោយ​សេរី​លើ​ទឹកដី​កម្ពុជា​បាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​វិបត្តិ​ដ៏​សែន​ជ្រៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ឧក្រិដ្ឋជន​លាង​លុយ​កាន់​លិខិត​ឆ្លងដែន​ការទូត​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារតែ​មេ​ឧក្រិដ្ឋជន​ដែល​សហរដ្ឋ​អាមេរិក​កំណត់​មុខសញ្ញា​តាម​ចាប់​ខ្លួន និង​ជា​មេខ្លោង​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម គឺ​មាន​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​ការទូត​ពី​កម្ពុជា យ៉ាង​ពេញ​សិទ្ធិ​ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មករា នេះ ដោយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លាតត្រដាង​អត្តសញ្ញាណ​ឧក្រិដ្ឋជន​អន្តរជាតិ​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​នៅ​ជុំវិញ​ពិភពលោក​ដោយ​កាន់​លិខិតឆ្លងដែន​ការទូត​ខ្មែរ និង​មាន​សញ្ជាតិ​ខ្មែរ។ លោក សេង វណ្ណលី ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ដោយ​តម្លាភាព​ទេ នោះ​មុខមាត់​របស់​កម្ពុជា នឹង​ត្រូវ​ដុត​បំផ្លាញ​ដោយសារតែ​ការ​លក់​សញ្ជាតិ និង​លិខិតឆ្លងដែន​ឱ្យ​មេ​ឧក្រិដ្ឋជន​ឆបោក...

ឧកញ៉ា លី យ៉ុងផាត់ បដិសេធ​ថា​គាត់​គ្មាន​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ថៃ ដូច​ការ​ចោទប្រកាន់​នោះ​ទេ

ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាជិក​ព្រឹទ្ធសភា​ខាង​បក្ស​កាន់​អំណាច លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចាត់ទុក​សេចក្តី​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ថា​លោក​ពាក់ព័ន្ធ​បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ការ​លាង​សម្អាត​ប្រាក់ និង​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​ការ​រឹបអូស​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់​លោក​នៅ​ក្នុង​ប្រទេស​ថៃ ថា​ជា​ការ​ផ្សាយ​ប្រតិដ្ឋ ដើម្បី​បង្ខូច​កិត្តិយស​របស់​លោក​តែប៉ុណ្ណោះ។ អ្នកឧកញ៉ា លី យ៉ុងផាត់ ចេញ​លិខិត​បញ្ជាក់​ជុំវិញ​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ថៃ កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ ដោយ​បដិសេធ​ដាច់ខាត​ចំពោះ​ការ​ចោទប្រកាន់​ថា​អាជ្ញាធរ​ថៃ បាន​បិទ​ខ្ទប់​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់​លោក​ទាំង...

សហរដ្ឋ​អាមេរិក​រឹបអូស​លុយ Bitcoin ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រធាន​ក្រុមហ៊ុន​ព្រីនស៍​ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

សហរដ្ឋ​អាមេរិក រឹបអូស​ទឹកប្រាក់​ចំនួន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជា bitcoin ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​គ្រីបតូ​របស់​ប្រធាន​ក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំបែក​សម្បុក​ឧក្រិដ្ឋជន​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ពួកគេ​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​អាច​អនុវត្ត​វិធានការ​ច្បាប់​បំបែក​សម្បុក​ក្រុម​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ក្រុម​ឧក្រិដ្ឋជន​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា​បន្ត​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា ការ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន​ពី​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ថៃ គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។ លោក​បន្ត​ថា បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​ហៀរហូរ​មកពី​ប្រទេស​ថៃ ឱ្យ​អស់​ពី​ទឹកដី​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​អត់​ប៉ុណ្ណោះ ដែល​នេះ​ទើប​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា​ត្រូវ​ធ្វើ។ លោក...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​អនឡាញ​និង​សម្អាត​ប្រាក់​ដើម្បី​មុខមាត់​ជាតិ

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​អនឡាញ និង​បទល្មើស​សម្អាត​ប្រាក់ ដើម្បី​កុំ​ឱ្យ​ភាគី​ថៃ មាន​លេស​បំពុល​ទម្លាក់​កំហុស​រឿង​នេះ​លើ​កម្ពុជា​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ កក្កដា នេះ​ថា ប្រសិនបើ​កម្ពុជា​មិន​បង្ហាញ​វិធានការ​ជាក់លាក់​ណា​មួយ​ទេ នោះ​ថៃ អាច​ប្រើ​ឱកាស​នេះ​ផ្សព្វផ្សាយ​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ ថា​កម្ពុជា​គឺជា​ទីតាំង​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន​អនឡាញ។ លោក សេក សុជាតិ លើកឡើង​ថា កម្ពុជា​អាច​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​លើ​មន្ត្រី​របស់​ខ្លួន...

លោក ហ៊ុន សែន ចំអក​ឱ្យ​ថៃ រឿង​ចំណាត់ការ​ស៊ើបអង្កេត​លើ​ឧកញ៉ា កុក អាន ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​និង​លាង​លុយ​កខ្វក់

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា បើ​ថៃ ទាមទារ​ស៊ើបអង្កេត​លើ​ឧកញ៉ា កុក អាន ដោយសារ​គាត់​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​រូបលោក តុលាការ​ថៃ ក៏​គួរ​បើក​ការ​ស៊ើបអង្កេត​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ព្រោះ​លោក ថាក់ស៊ីន ក៏​ជា​មនុស្ស​ស្និទ្ធ​បំផុត​ជាមួយ​លោក​ដែរ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៨ កក្កដា ដោយ​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ...

លោក អ៊ុំ សំអាន ថា​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​លាង​លុយ​កខ្វក់​របស់​ឧកញ៉ា កុក អាន គឺជា​រឿង​ពិត

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន អះអាង​ថា អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​លាង​លុយ​កខ្វក់​របស់​ឧកញ៉ា កុក អាន ដែល​ត្រូវ​បាន​វែក​មុខ​ដោយ​អាជ្ញាធរ​ថៃ គឺជា​រឿង​ពិត ហើយ​អំពើ​ល្មើស​ទាំងនេះ​ក៏​កំពុង​រីក​ដុះដាល​នៅ​កម្ពុជា​ដែរ តែ​រដ្ឋាភិបាល​ខ្មែរ​មិន​បង្ក្រាប។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា ឧក្រិដ្ឋកម្ម​ខុស​ច្បាប់​ទាំងនេះ​ក៏​មាន​ការ​ស៊ុមគ្រលុំ​គ្នា​រវាង​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ...

ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ស្នើ​ឱ្យ​បង្ខាំង​ក្រុមហ៊ុន Huione របស់​លោក ហ៊ុន តូ មិន​ឱ្យ​ចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក

ក្រសួង​សេដ្ឋកិច្ច​អាមេរិក តាមរយៈ​បណ្ដាញ​អនុវត្ត​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ដែល​មាន​ឈ្មោះ​ថា FinCEN ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន Huione របស់​លោក ហ៊ុន តូ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ FinCEN អះអាង​ថា ដាច់ខាត​ត្រូវតែ​រាំង​ខ្ទប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មួយ​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាមេរិក ពីព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​ឲ្យ​ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ Hacker របស់​កូរ៉េខាងជើង និង​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្មៅ​ងងឹត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​ផ្សេង​ទៀត។ សេចក្តី​ប្រកាស​បន្ទាន់​មួយ​នា​ថ្ងៃទី​១ ខែ​ឧសភា ក្រសួង​សេដ្ឋកិច្ច​អាមេរិក បាន​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន Huione របស់​លោក ហ៊ុន តូ...

Latest news

© 2021, ដេលី. All rights reserved.