TAG
វ៉ាន សរ
អ្នកឃ្លាំមើលថាពលរដ្ឋខ្មែរនៅអាមេរិកកំពុងចាញ់បោករដ្ឋាភិបាលកម្ពុជាដែលធ្លាប់ធ្វើបាបខ្លួន
អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិកម្ពុជាក្នុងសម័យសាធារណរដ្ឋ អះអាងថា ពលរដ្ឋខ្មែរដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅទឹកដីកម្ពុជា មករស់នៅលើទឹកដីសហរដ្ឋអាមេរិក ដែលពេញដោយសេរីភាព គឺពួកគេកំពុងចាញ់ល្បិចលួងលោមងាកទៅចូលរួមគាំទ្របណ្ដាញក្រុមបក្ខពួករបស់រដ្ឋាភិបាលខ្មែរដែលធ្លាប់ធ្វើបាបខ្លួនទៅវិញ។
លោក វ៉ាន សរ បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៣ កុម្ភៈ ថា ពលរដ្ឋខ្មែរដែលមានវាសនាមករស់នៅលើទឹកដីសេរីភាពសហរដ្ឋអាមេរិក គួរតែឈ្វេងយល់ និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តគាំទ្របក្សកាន់អំណាចនៅក្រៅប្រទេស ព្រោះថាពលរដ្ឋខ្មែរដែលរស់នៅក្នុងនាមជាជនភៀសខ្លួនដោយសារតែការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលរបស់ខ្លួន គឺជាការរស់នៅដោយឈឺចាប់ជាទីបំផុត។
លោក វ៉ាន...