27.4 C
Phnom Penh

TAG

សុខភាព

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​ផ្សែង​ពុល​គីមី​ដែល​កងទ័ព​ថៃ បាន​ប្រើ​មក​លើ​ទឹកដី​កម្ពុជា

ក្រុមអង្គការសង្គមស៊ីវិល សំដែងការព្រួយបារម្ភ ពីផលប៉ះពាល់ផ្សែងពុលគីមីដែលកងទ័ពថៃប្រើមកលើទឹកដីកម្ពុជា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត ១០​ស្ថាប័ន សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ផ្សែង​ពុល​គីមី​ដែល​កងទ័ព​ថៃ ប្រើ​មក​លើ​ទឹកដី​កម្ពុជា អំឡុង​ពេល​ប៉ះទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន បន្ទាប់ពី​បាន​រក​ឃើញ​សញ្ញា​នៃ​ផល​ប៉ះពាល់​មួយ​ចំនួន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨ រួម​មាន វេទិកា​មនុស្សធម៌​កម្ពុជា (CHF) អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) និង​អង្គការ​ពន្លក​ខ្មែរ (PKH) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា ការ​ប្រមូល​ព័ត៌មាន​នេះ​គឺ​បម្រើ​គោលបំណង​តែ​ពីរ​ប៉ុណ្ណោះ គឺ​ការពារ​បរិស្ថាន សិទ្ធិមនុស្ស សុខុមាលភាព​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់...

ជំងឺ​គ្រុនឈាម​រាតត្បាត​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ចំនួន ៧​ពាន់​នាក់​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២៥

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ (Xinhua) សារព័ត៌មាន​រដ្ឋ​យៀកណាម ញ៉ិនហ្សិន (Nhan Dan) ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កក្កដា ថា ជំងឺ​គ្រុនឈាម​បាន​រាតត្បាត​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧​ពាន់​នាក់​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០២៥ នេះ។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រុនឈាម​ធ្លាក់​ចុះ​ជាង​ឆ្នាំ​ទៅ​មិញ គឺ ១៥​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៤ មាន​ចំនួន​មនុស្ស​ស្លាប់ ២៣​នាក់។ ជំងឺ​នេះ​បង្ក​ដោយសារ​មូស​ខាំ៕

កុមារ​វ័យ ១១​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ ស្លាប់​ដោយសារ​ផ្ដាសាយ​បក្សី H5N1

ក្មេង​ប្រុស​វ័យ ១១​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​ស្រីសំពោង ឃុំ​ខ្ទុំក្រាំង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​ថា កុមារ​ម្នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី H5N1។ នៅ​ក្នុង​ថ្ងៃ​ដដែល កុមារ​រូប​នេះ​ក៏​បាន​ស្លាប់ នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ដូចជា​មាន​អាការៈ​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដក​ដង្ហើម​ធ្ងន់ធ្ងរ។ ប្រភព​ដដែល​អះអាង​ថា...

ក្រសួង​សុខាភិបាល​ព្រមាន​ថា​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​សាជាថ្មី​ឡើងវិញ​ហើយ​នៅ​ពេលនេះ

ក្រសួង​សុខាភិបាល ជូនដំណឹង​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍​ចំនួន ៥​ករណី តាមរយៈ​លទ្ធផល​តេស្ដ​បញ្ជាក់​ដោយ PCR នា​ថ្ងៃទី​១៣ ខែ​ឧសភា ខណៈ​ជំងឺ​នេះ​បាន​បំប្លែង​ទៅ​ជា​មេរោគ​អូមីក្រុង​បំប្លែង​ថ្មី​ប្រភេទ ជេអ៊ិន​១ (JN1) ដែល​ជា​វីរុស​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ចំណាប់អារម្មណ៍​របស់​ពិភពលោក​ក្នុង​ពេលនេះ។ ក្រសួង​សុខាភិបាល​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៤ ឧសភា នេះ​ថា នៅ​ពេលនេះ កម្ពុជា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៥​ករណី​ទៀត​ហើយ ស្រប​ពេល​ដែល​អ្នក​ឆ្លង​មាន​ចំនួន​សរុប​ជាង ២​ម៉ឺន​នាក់​នា​ពេល​កន្លង​មក (២១២៤៦​នាក់)។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល អះអាង​ថា បច្ចុប្បន្ន ជំងឺ​កូវីដ-១៩...

ក្រសួង​កសិកម្ម​ហាមឃាត់​ការ​នាំចូល​សត្វ​ពាហនៈ​និង​សាច់​សត្វ​ពី​ថៃ​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ជំងឺ​ឈាម​ខ្មៅ

ក្រសួង​កសិកម្ម សម្រេច​ហាមឃាត់​ការ​នាំចូល​សត្វ​ពាហនៈ និង​ផលិតផល​សាច់​សត្វ​ពី​ប្រទេស​ថៃ ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្រសួង​សុខាភិបាល ណែនាំ​ពី​វិធានការ​ការពារ​ជំងឺឆ្លង​បាក់តេរី​អង់ត្រាក់ ឬ​ឈាម​ខ្មៅ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ពិស​ធ្យូង ដែល​កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ថៃ នា​ពេលនេះ។ នៅ​ថ្ងៃ​ពុធ ទី​០៧ ខែ​ឧសភា នេះ ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​កើតមាន​ជំងឺ​ឈាម​ខ្មៅ ឬ​ជំងឺ​អង់ត្រាក់​លើ​សត្វ​ពាហនៈ គោ​ក្របី ដែល​កំពុង​កើតមាន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ពុំ​មាន​ករណី​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​ដើម្បី​ជា​វិធានការ​បង្ការ ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​ការ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​លើ​ការ​នាំចូល​សត្វ​ពាហនៈ...

កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​មាន​មនុស្ស​ចាស់​ច្រើន​នៅ​ឆ្នាំ​២០៥០ មុន​ពេល​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បញ្ជាក់​ថា កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​មាន​មនុស្ស​ចាស់​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០៥០ មុន​ពេល​ដែល​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដែល​ទាមទារ​ឲ្យ​មាន​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ពួកគាត់។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី «បម្រែបម្រួល​ប្រជាសាស្ត្រ និង​ជំងឺ​មិន​ឆ្លង» នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ថា អត្រា​មនុស្ស​ចាស់​នៅ​កម្ពុជា​អាច​ឈាន​ដល់ ២៧% ក្នុង​ឆ្នាំ​២០៥០ ដែល​កម្ពុជា​នឹង​ស្ថិត​ក្នុង​ប្រភេទ «សង្គម​មនុស្ស​ចាស់​ជរា»។ លោក​បន្ត​ថា ការ​កើន​ឡើង​នេះ ដោយសារតែ​វឌ្ឍនភាព​សង្គម និង​សុខភាព...

ពលរដ្ឋ​ខ្មែរ​មាន​ជំងឺ​ទឹកនោម​ផ្អែម​កើន​ឡើង ៥៩% ដែល​ជា​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០២៤

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា អះអាង​ថា ក្នុង​ឆ្នាំ​២០២៤ ការ​ប្រើប្រាស់​សេវា​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន បាន​កើន​ឡើង​ចំនួន ៥៩% ដែល​ជា​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​លើក​ទី​៤៤ ក្នុង​ក្រសួង​សុខាភិបាល នា​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥។ លោក​ថា អ្នក​ប្រើ​សេវា​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​ឆ្នាំ​២០២៤ បាន​កើន​ឡើង ៥៩,១៨​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ​អ្នកជំងឺ​ថ្មី​មាន​ចំនួន​ជាង...

ក្រសួង​អប់រំ​ណែនាំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ដាក់​វិធានការ​បង្ការ​ហានិភ័យ​សុខភាព​ដល់​សិស្ស​ពី​ខ្យល់​ពុល​ក្នុង​បរិយាកាស

ក្រសួង​អប់រំ ណែនាំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ផ្ទាល់ ពិនិត្យ តាមដាន ក៏ដូចជា​ដាក់​ចេញ​វិធានការ​នានា​ជាក់ស្តែង​ទៅ​តាម​តម្រូវការ ឬ​ក៏​ស្ថានភាព​ជាក់ស្តែង ដើម្បី​បង្ការ​ហានិភ័យ​សុខភាព​ដល់​សិស្សានុសិស្ស ពិសេស​កុមារ​តូច ប៉ុន្តែ​ក្រសួង​នៅ​មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការ​បិទ​សាលារៀន​នៅឡើយ។ អ្នក​នាំពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រសួង​កំពុង​បន្ត​តាមដាន​នូវ​ស្ថានភាព​ជាក់ស្តែង​ទាក់ទង​នឹង​ស្ថានភាព​បរិយាកាស​នេះ។ ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការ​បិទ​សាលារៀន​នៅឡើយ បន្ទាប់ពី​ស្ថានភាព​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស​បាន​ហក់​កើន​ដល់​កម្រិត​ខ្ពស់​គួរ​ឱ្យ​បារម្ភ។ អ្នកស្រី ឃួន វិច្ឆិកា បញ្ជាក់​ថា ក្រសួង​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ផ្ទាល់ ពិនិត្យ...

កុមារ​ខ្មែរ​ប្រមាណ ២​លាន​នាក់​អាច​ប្រឈម​គ្រោះថ្នាក់​សុខភាព​ដោយសារ​ធាតុអាកាស​ប្រែប្រួល

រាជរដ្ឋាភិបាល និង​ពលរដ្ឋ​សាមញ្ញ ធ្លាប់​និយាយ​ថា កុមារ​នឹង​ក្លាយ​ជា​យុវជន យុវជន​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។ សេចក្តី​រាយការណ៍​ចេញ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា ឲ្យ​ដឹង​ថា កុមារ​ខ្មែរ​ដល់​ទៅ​ប្រមាណ ២​លាន​នាក់ អាច​នឹង​មាន​ហានិភ័យ ឬ​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះតែ​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ស្រាវជ្រាវ​នោះ បង្ហាញ​ថា ដោយសារតែ​ការ​ប្រឈម​គ្រោះថ្នាក់​នេះ​មាន​កម្រិត​ខ្ពស់​ក្នុង​តារាង ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៤៦ លើ​គេ​ក្នុង​បណ្តា​ប្រទេស​១៦៣។ តាម​ការ​ផ្សាយ​ពី​អង្គការ​យូណេសេហ្វ (UNECEF) គេ​បាន​រក​ឃើញ​ថា កុមារ​ខ្មែរ​តាម​ភូមិ ស្រុក និង​សាលារៀន​ថ្នាក់​បឋមសិក្សា អាច​ជួបប្រទះ​បទពិសោធន៍​ដែល​មិន​បាន​ត្រៀម​ខ្លួន​ដោយសារ​វ័យ​កុមារ...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ចេញ​អាជ្ញាបណ្ណ​ថ្មី​ឱ្យ​ផលិត​ស្រាបៀរ ព្រោះ​មាន​ច្រើន​ពេក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី ពីព្រោះ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ផលិត​សម្រាប់​នាំចេញ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និង​ថាមពល លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លោក​ប្រកាស​ដាច់ខាត​ដោយ​មិន​បន្ត​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី​នោះ​ទេ ប៉ុន្តែ​បើ​ផលិត​សម្រាប់​នាំចេញ គឺ​អនុញ្ញាត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បើ​តាម​មើល​ឃើញ គឺ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ពោល​មាន ៧​រោងចក្រ​ធំៗ។...

Latest news

© 2021, ដេលី. All rights reserved.