TAG
ហេង ដាណារ៉ូ
មន្ត្រីបក្សសង្គ្រោះជាតិ៣នាក់ស្នើលោក ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោសនិងទម្លាក់បទចោទ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៣នាក់ ស្នើឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការលើកលែងទោស និងទម្លាក់ចោលបទចោទប្រកាន់លើពួកគេ ស្របពេលដែលពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។
លិខិតមួយចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបានកាលពីថ្ងៃទី២១ សីហា ឲ្យដឹងថា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកណ្ដាល គឺលោក អ៊ូ ច័ន្ទឫទ្ធិ និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង...