28.2 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត រំឭក​ទិវា​ដឹងគុណ​ថ្ងៃ ៧​មករា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដោយ​ប្រើ​ឃ្លា​ទន្ទេញ​ចាំ​មាត់​ថា​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ​នូវ​វីរភាព​យុទ្ធជន​ដែល​បាន​ពលី​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ពី​រណ្តៅ​មរណៈ​នៃ​របប​ដ៏​ខ្មៅ​ងងឹត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​នៃ​អតីតកាល។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប ៤៧​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ឬ​ទិវា​ដឹងគុណ ៧​មករា ជា​ថ្ងៃ​កំណើត​ទី​ពីរ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ហើយ​ក៏​ជា​ថ្ងៃ​នៃ​ការ​ចងចាំ​នូវ​មហា​វីរភាព​ដឹងគុណ​ការ​តស៊ូ​នៃ​យុវជន​ជំនាន់​មុន ដែល​បាន​បន្សល់​ទុក​មរតក​នៃ​ជីវិត​ប្រជាជន​ខ្មែរ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ថ្ងៃ​៧​មករា សម្រាប់​ខ្មែរ​មួយ​ភាគ​ធំ ក៏​ជា​ថ្ងៃ​ទ័ព​បរទេស​យៀកណាម ចំនួន ២​សែន​នាក់...

មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ ដែល​បង្ក​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សុខសាន្ត។ ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ខួប​ទី​៤៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​សកម្មភាព​រំលោភ​បំពាន​នេះ កង​យោធា​ថៃ...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​កងទ័ព​ថៃ ដែល​បន្ត​ឈ្លានពាន​កម្ពុជា

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្កោលទោស​ប្រទេស​ថៃ ដាច់អហង្ការ ចំពោះ​ការ​បន្ត​ឈ្លានពាន​ដោយ​កងកម្លាំង​យោធា​មក​លើ​ប្រទេស​កម្ពុជា ព្រោះ​ទង្វើ​នេះ​គឺជា​អំពើ​អមនុស្សធម៌ ព្រៃផ្សៃ គ្មាន​ច្បាប់​ទម្លាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែល​បំផ្លាញ​សន្តិភាព និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៨ ធ្នូ នេះ ដោយ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​អំពើ​អមនុស្សធម៌ ព្រៃផ្សៃ គ្មាន​ច្បាប់​ទម្លាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែល​កងកម្លាំង​យោធា​ថៃ បាន​ប្រព្រឹត្ត​មក​លើ​បូរណភាព​ដែនដី និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ថ្ងៃទី​៧ និង​ទី​៨ ខែ​ធ្នូ...

លោក ហ៊ុន ម៉ាណែត ហៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​មក​រៀន​ពី​បច្ចេកទេស​កិច្ចការ​ព្រំដែន​ឱ្យ​ច្បាស់លាស់

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក ទៅ​កម្ពុជា​ដោយ​ផ្ទាល់ ឬ​ចាត់​អ្នក​តំណាង​មក​សិក្សា​ពី​អ្នក​បច្ចេកទេស​លើ​កិច្ចការ​ព្រំដែន​ក៏បាន ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​និយាយ​ពី​កិច្ចការ​ព្រំដែន​សម​ហេតុផល។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង លោក​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​នោះ​ទេ។ លោក​អះអាង​ថា រហូត​មក​ដល់​ពេលនេះ ការ​និយាយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន​របស់​ក្រុម​ប្រឆាំង ដូចជា​លោក អ៊ុំ សំអាន ជាដើម ហាក់ដូចជា​គ្មាន​អ្វី​ច្បាស់លាស់ ឬ​អាច​យក​ជា​ការ​បាន​ឡើយ...

នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជាក់​ថា​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​កម្ពុជា-ថៃ លេខ​៤២ ដល់ ៤៧ គឺ​ដើម្បី​បញ្ចប់​ជម្លោះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា គោលដៅ​នៃ​ការ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ រវាង​កម្ពុជា-ថៃ មិន​មែន​ដើម្បី​ចំណេញ ឬ​ខាត​ដី​ទេ គឺ​ដើម្បី​បញ្ចប់​ជម្លោះ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា គោលដៅ​ចម្បង​នៃ​ការ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ គឺ​ដើម្បី​កំណត់​នូវ​ការ​ខណ្ឌសីមា​នៅ​លើ​ដី​ជាក់ស្តែង ដែល​បញ្ជាក់​អំពី​ខ្សែ​ព្រំដែន​មួយ​ដែល​ត្រឹមត្រូវ និង​ច្បាស់លាស់​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ លោក...

លោក ហ៊ុន ម៉ាណែត ប្រកាស​ប្ដេជ្ញា​នៅតែ​រក្សា​ជំហរ​រក​សន្តិភាព​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី

ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅតែរក្សាជំហររកសន្តិភាពជាមួយប្រទេសថៃឡង់ដ៍ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ ដោយ​សន្តិវិធី ព្រោះ​សង្គ្រាម​មិន​ផ្តល់​ផលប្រយោជន៍​ណាមួយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ឡើយ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ថា លោក​បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយ​សន្តិវិធី។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​អំពើ​ហិង្សា ឬ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ...

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​ការ​បាញ់​ប្រហារ​ពី​ទាហាន​ថៃ ជា​ការ​តបត​ដៃ​ដើម្បី​ការពារ​ខ្លួន​និង​ធ្វើ​បាន​ល្អ​បំផុត

នាយករដ្ឋមន្រ្តីថៃ អះអាងថា ការបាញ់ពីទាហានថៃ ជាការតបតដៃ ការពារខ្លួន នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា កងកម្លាំង​ថៃ ធ្វើ​បាន​ល្អ​បំផុត​ចំពោះ​ការ​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់ ហើយ​ថា​ថៃ មាន​វិធី​ផ្ទាល់ខ្លួន​ក្នុង​ការ​ដោះស្រាយ​រួចរាល់​ហើយ។ កាសែត​ថៃ Thai Enquirer បាន​ចុះផ្សាយ​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ភូមិ​ព្រៃចាន់ ឬ...

អ្នក​ឃ្លាំមើល​ថា​ការ​ប្រទាន​ព្រះរាជដំណាក់​ពីរ​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺ​ដើម្បី​ការពារ​នូវ​មរតក​និង​ស្នាដៃ​ព្រះមហាក្សត្រ

អ្នក​ឃ្លាំមើល លើកឡើង​ថា ការ​ប្រទាន​ជា​ចំហ​នូវ​ព្រះរាជដំណាក់​ទាំង​ពីរ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ព្រោះ​ទ្រង់​ជ្រាប​ថា មរតក និង​ស្នាដៃ​អតីត​ព្រះមហាក្សត្រ និង​មហាក្សត្រ​បច្ចុប្បន្ន ច្បាស់​ជា​ត្រូវ​កម្ទេច​ចោល​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន ដូច្នេះ​ព្រះអង្គ​ប្រទាន​ទុក​ជា​សម្បត្តិ​រដ្ឋ​ឱ្យ​ហើយ ដើម្បី​ឱ្យ​ប្រជារាស្ត្រ​ជួយ​ដឹង​ឮ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​បាន​បង្ហាញ​ពី​គំរូ​ភាព​ជា​មេដឹកនាំ​ដែល​ត្រូវ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​ដែរ។ លោក​បន្ត​ថា បើ​ចៅហ្វាយ​របប​ក្រុង​ភ្នំពេញ​ចេះ​ខ្មាសអៀន ពួកគេ​នឹង​ពិចារណា​ដើរ​តាម​មាគ៌ា​ព្រះមហាក្សត្រ...

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ៣​ថ្ងៃ​ដើម្បី​ពិភាក្សា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង លោក Cho Hyun នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ។ យោង​តាម​ការ​ជូនដំណឹង​របស់​ការិយាល័យ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក...

នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ដូចជា​ល្អ​ឡើងវិញ​ក្រោយពី​ជួប​លោក ដូណាល់ ត្រាំ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​គន្លឹះ​មួយ​ចំនួន បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា ជុំវិញ​ជំនួប​ជាមួយ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក លោក Michael George DeSombre នៅ​ថ្ងៃ​អង្គារ​នេះ លោក​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.