30 C
Phnom Penh

TAG

អង្គការ​ណាតូ

ព្រឹត្តិការណ៍​សំខាន់ៗ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី ដែល​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និយាយ​ថា រឿង​ដាក់​ពង្រាយ​កងកម្លាំង​រក្សា​សន្តិភាព​នៅ​អ៊ុយក្រែន ដែល​ស្នើ​ឡើង​ដោយ​ចក្រភព​អង់គ្លេស និង​បារាំង ដើម្បី​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ដែល​លោក​ថា​ភាគី​រុស្ស៊ី គ្មាន​សិទ្ធិ​ចូល​ខ្លួន​ពាក់ព័ន្ធ​ដាក់​សម្ពាធ​លើ​អឺរ៉ុប​នោះ​ទេ គឺ​មាន​តែ​អ៊ុយក្រែន ជា​អ្នក​សម្រេច។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៃ​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មីនា នេះ។ លោក​ប្រធានាធិបតី​បារាំង បាន​លើកឡើង​ថា អ៊ុយក្រែន​ជា​ប្រទេស​មាន​អធិបតេយ្យ​ពេញលេញ​មួយ ប្រសិនបើ​អ៊ុយក្រែន ស្នើ​ឱ្យ​សម្ព័ន្ធមិត្ត​ដាក់​កងទ័ព​នៅ​លើ​ទឹកដី​របស់​ខ្លួន...

ក្រុម​មន្ត្រី​អាមេរិក​កំពូលៗ​ទាមទារ​ឱ្យ​អ៊ុយក្រែន​មាន​មេដឹកនាំ​ថ្មី បន្ទាប់ពី​លោក ហ្សេឡេនស្គី ចាកចេញ​ពី​សេតវិមាន​ទាំង​កណ្ដាល​ទី

បន្ទាប់ពី​លោក ត្រាំ និង​អនុប្រធានាធិបតី​អាមេរិក លោក JD Vance ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​លោក ហ្សេឡេនស្គី បែកផ្សែង​នៅ​ការិយាល័យ​រាង​ពងក្រពើ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី​២៨ កុម្ភៈ ជា​ហេតុ​ធ្វើ​ឱ្យ​លោក ហ្សេឡេនស្គី ចាកចេញ​ពី​សេតវិមាន​ទាំង​កណ្ដាល​ទី ដោយ​មិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រ៉ែ​ដែល​បាន​គ្រោងទុក ដែល​នាំ​ឱ្យ​ក្រុម​មន្ត្រី​សាធារណរដ្ឋ​កំពូលៗ​បាន​ទាមទារ​ឱ្យ​អ៊ុយក្រែន មាន​មេដឹកនាំ​ថ្មី។ ក្រុម​មន្ត្រី​ទាំងនោះ​ភាគច្រើន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី...

រុស្ស៊ី​បញ្ជាក់​ថា​មិន​អាច​ទទួល​យក​បាន​ដាច់ខាត​ចំពោះ​ទ័ព​អឺរ៉ុប​នៅ​អ៊ុយក្រែន ខណៈ​មេដឹកនាំ​អឺរ៉ុប​ត្រៀម​ជួប​លោក ត្រាំ

វិមាន​ក្រឹមឡាំង ព្រមាន​ថា ផែនការ​ណា​មួយ​ក្នុង​ការ​បញ្ជូន​កងទ័ព​អឺរ៉ុប​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ក្នុង​នាម​ជា​កង​រក្សា​សន្តិភាព គឺ​មិន​អាច​ទទួល​យក​បាន​ដាច់ខាត​សម្រាប់​រុស្ស៊ី ដែល​ចាត់ទុក​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​មក​លើ​អធិបតេយ្យភាព​រុស្ស៊ី។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កុម្ភៈ បាន​រាយការណ៍​ថា ការ​ព្រមាន​របស់​វិមាន​ក្រឹមឡាំង ធ្វើឡើង​ក្រោយពី​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer បង្ហើប​ពី​គម្រោង​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បញ្ជូន​ទ័ព​អឺរ៉ុប​ប្រមាណ ៣​ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដើម្បី​ជួយ​ធានា​សន្តិសុខ​ជំនួស​កងទ័ព​អាមេរិក។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក...

រុស្ស៊ី​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ខណៈ​ភាគី​ច្បាំង​គ្នា​បញ្ជូន​ប្រតិភូ​ទៅ​កាន់​តុ​ចរចា

កងទ័ព​រុស្ស៊ី បង្កើន​ការ​វាយ​លុកលុយ​យ៉ាង​ខ្លាំង​លើ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ស្រប​ពេល​ដែល​មាន​ការ​ព្យាករ​ពី​មន្ត្រី​អង្គការ​ណាតូ (NATO) ថា​ទីក្រុង​មូស្គូ បង្កើន​ល្បឿន និង​កម្លាំង​វាយប្រហារ​របស់​ខ្លួន​ដំណាល​គ្នា​នឹង​លទ្ធភាព​នៃ​ការ​ចរចា​បញ្ចប់​សង្គ្រាម​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​សប្ដាហ៍​នេះ។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កុម្ភៈ នេះ ការ​វាយ​សន្ធប់​យ៉ាង​ខ្លាំង​នៅ​ជិត​ទីក្រុង Pokrovsk ខណៈ​ទ័ព​រុស្ស៊ី មាន​ផែនការ​កាត់ផ្ដាច់​ផ្លូវ​សំខាន់ៗ​ដែល​ទ័ព​អ៊ុយក្រែន ប្រើប្រាស់​ដឹក​ស្បៀង និង​ភស្តុភារ​យោធា​ទៅ​ឱ្យ​ទ័ព​អ៊ុយក្រែន។ កងទ័ព​អ៊ុយក្រែន បាន​រាយការណ៍​ថា​មាន​ការ​ប្រយុទ្ធ​គ្នា ២៦១​លើក​ជាមួយ​នឹង​ទ័ព​រុស្ស៊ី ក្នុង​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មក​នេះ...

លោក ហ្សេឡេនស្គី សច្ចា​ថា​អ៊ុយក្រែន​ត្រូវតែ​មាន​នុយក្លេអ៊ែរ បើ​ណាតូ​មិន​យក​អ៊ុយក្រែន​ជា​សមាជិក

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ទទូច​សាជាថ្មី​ម្ដង​ទៀត​ថា ប្រទេស​លោក​ពិត​ជា​ចង់​ក្លាយ​ជា​សមាជិក​ណាតូ​នៅ​ពេលនេះ ហើយ​បើ​មិន​ដូច្នេះ​ទេ គឺ​អ៊ុយក្រែន ត្រូវតែ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​បន្ទាប់ពី​ក្រុម​ប្រទេស​ណាតូ នៅតែ​រួញរា​មិន​ទទួលយក​អ៊ុយក្រែន ជា​សមាជិក​របស់​ខ្លួន។ លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​សុំ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ណាតូ ឱ្យ​អ៊ុយក្រែន មាន​អាវុធ​នុយក្លេអ៊ែរ ព្រោះ​លោក​បារម្ភ​ថា​រុស្ស៊ី អាច​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​អ៊ុយក្រែន ដែល​លោក​ថា​មាន​អាវុធ​នេះ​គ្រាន់​ជា​ការ​ទប់ទល់​នឹង​រុស្ស៊ី។ ប្រទេស​អ៊ុយក្រែន ធ្លាប់​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សម័យ​សហភាព​សូវៀត និង​ក្រោយ​សូវៀត ដួល​រលំ​នៅ​ឆ្នាំ​១៩៩១...

មេ​ថ្មី​អង្គការ​ណាតូ​ថា​ការ​គំរាម​របស់​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មិន​គួរ​ជា​រឿង​ព្រួយបារម្ភ​ពេក​នោះ​ទេ

នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) ជំនួស​លោក Jens Stoltenberg លោក Mark Rutte បាន​ថ្លែង​ថា សម្ព័ន្ធភាព​ណាតូ​មិន​ចាប់អារម្មណ៍​នឹង​ការ​គំរាមកំហែង​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​រុស្ស៊ី នោះ​ទេ។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន European Pravda លោក Mark Rutte អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ហុឡង់ដ៍ បាន​ហៅ​ការ​គំរាម​របស់​លោក វ៉្លាឌីមៀ ពូទីន នៃ​វិមាន​ក្រឹមឡាំង គឺជា​វោហារ​សង្គ្រាម​វាយលុក​លើ​អារម្មណ៍​របស់​ពួក​លោក​ខាងលិច​ជា​ប្រទេស​ផ្ដល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន។ លោក​អគ្គលេខាធិការ​ថ្មី​ណាតូ បាន​បញ្ជាក់​ទៀត​ថា ការ​គំរាម​របស់​លោក...

ក្រុម NATO ប្រកាស​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន៖ តើ F-16 អាច​រុញ​រុស្ស៊ី​ថមថយ​ការ​វាយលុក​ឬ​ទេ?

សម្ព័ន្ធមិត្ត​អង្គការ​យោធា​ណាតូ (NATO) បាន​ប្រកាស​ពី​ការ​ចាប់ផ្ដើម​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ហើយ តាម​សំណើ​របស់​ប្រទេស​អ៊ុយក្រែន។ ការ​ប្រកាស​ពី​ការ​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ NATO នៅ​ក្រុង​វ៉ាស៊ីនតោន។ លោក បៃដិន បាន​បន្ថែម​ទៀត​ថា ប្រទេស​ដាណឺម៉ាក និង​ហុឡង់ដ៍ បាន​ចាប់ផ្ដើម​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន...

លោក បៃដិន ជឿ​ថា​អ៊ុយក្រែន​អាច​បញ្ឈប់​លោក ពូទីន ខណៈ​ណាតូ​ផ្ដល់​ខែល​ការពារ​ដែនអាកាស

ជំនួប​កំពូល​នៃ​មេដឹកនាំ NATO ចាប់ផ្ដើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង ៣២ ប្ដេជ្ញា​បន្ត​ជួយ​ប្រទេស​អ៊ុយក្រែន។ កិច្ចប្រជុំ​កំពូល​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ ហើយ​ឆ្នាំ​នេះ​គឺជា​ខួប ៧៥​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​សម្ព័ន្ធភាព​យោធា​អាត្លង់ទិច​ខាងជើង។ ជំនួប​កំពូល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ កក្កដា។ ជំនួប​កំពូល NATO ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង តែ​ករណី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ជា​កម្មវត្ថុ​អាទិភាព​នៅ​ចំពោះ​មុខ​វត្តមាន​របស់​មេដឹកនាំ NATO។ ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ NATO លោក ចូ...

នាយករដ្ឋមន្ត្រី​ហុឡង់ដ៍​ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ NATO ខណៈ​រុស្ស៊ី​គំរាម​បង្ក​សង្គ្រាម​ជាមួយ​បស្ចិម​ប្រទេស

កាលពី​ថ្ងៃ​ពុធ ទី​២៦ មិថុនា ប្រទេស​ជា​សមាជិក​ទាំង ៣២ នៃ​អង្គការ NATO បាន​សម្រេច​ជា​ឯកច្ឆន្ទ​តែងតាំង​នាយករដ្ឋមន្ត្រី​ហុឡង់ដ៍ ដែល​ត្រូវ​ចូល​និវត្តន៍ គឺ​លោក Mark Rutte ឱ្យ​ធ្វើ​ជា​អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ។ ទីបញ្ជាការ​យោធា NATO នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ក្រុមប្រឹក្សា​អាត្លង់ទិច​ខាងជើង​ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​ចម្បង​របស់​អង្គការ NATO បាន​សម្រេច​តែងតាំង​លោក Mark Rutte ជា​អគ្គលេខាធិការ​បន្ទាប់ពី​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ​ត្រូវ​រក​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក Jens...

សម្ពន្ធមិត្ត​ណាតូ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​អាច​ប្រើប្រាស់​អាវុធ​វាយ​ទីតាំង​ទ័ព​ជាប់​ដែនដី​រុស្ស៊ី​វិញ

សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន បាន​ចូល​ដល់​ជាង ២៨​ខែ​ហើយ។ ក្នុង​ដំណាក់កាល​ចុងក្រោយ រុស្ស៊ី បាញ់​ស្រោច​គ្រាប់​មីស៊ីល​ចូល​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន។ ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី មិន​ត្រឹមតែ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អ៊ុយក្រែន នោះ​ទេ គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន រោងចក្រ​អគ្គិសនី ក៏​រង​ការ​វាយប្រហារ​ផង​ដែរ។ សោកនាដកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅ​ពាសពេញ​ប្រទេស​អ៊ុយក្រែន ដោយសារ​រុស្ស៊ី វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល។ ជាមួយ​គ្នា​នេះ រុស្ស៊ី ចាប់ផ្ដើម​វាយ​ចូល​តំបន់​មួយ​ទៀត​របស់​អ៊ុយក្រែន គឺ​តំបន់ Kharkiv ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី នៅ​ភាគ​ឦសាន​ប្រទេស។ ក្នុង​ស្ថានការណ៍​សឹក​កាន់តែ​ធ្ងន់ធ្ងរ សហរដ្ឋ​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.