31 C
Phnom Penh

Siv channa03

Siv channa31

Latest

ធនាគារ​ពិភពលោក៖ ពលរដ្ឋ​កម្ពុជា​ជាច្រើន​នៅ​ប្រឈម​ហានិភ័យ​នៃ​ភាព​ក្រីក្រ​នៅឡើយ

ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាច្រើន​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​ក្រីក្រ​នៅឡើយ ដោយសារ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​គាំទ្រ​ប្រាក់​ចំណូល​ដ៏​មាន​តម្លៃ​ដល់​គ្រួសារ​ក្រីក្រ អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នៅ​មាន​កម្រិត​ទាប ទោះបី​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​ក្ដី។ ការ​លើកឡើង​របស់​ធនាគារ​ពិភពលោក​ក្នុង​របាយការណ៍​វាយតម្លៃ​ពី​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០២២ ស្ដីពី​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ធន់ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ របាយការណ៍​វាយតម្លៃ​ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា អត្រា​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​សឹងតែ​ពាក់កណ្តាល​ក្នុង​ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៩ ដោយ​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស គួបផ្សំ​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​ជា​រចនាសម្ព័ន្ធ​ផង បាន​ជួយ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពលកម្ម​កើន​ឡើង និង​ភាព​ក្រីក្រ​កាន់តែ​ធ្លាក់​ចុះ។ ប៉ុន្តែ​វឌ្ឍនភាព​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទៅវិញ ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​ជំងឺ​រាតត្បាត​នេះ​មិន​ទាន់​មក​ដល់ គ្រួសារ​កម្ពុជា​ជាច្រើន​កំពុង​រស់នៅ​ក្នុង​ជីវភាព​ខ្វះ​លំនឹង​រួច​ស្រេច​ទៅ​ហើយ។ ធនាគារ​ពិភពលោក​អះអាង​ថា ទោះបីជា​កម្រិត​ជីវភាព​មាន​ភាព​ប្រសើរ​ឡើង​ដោយ​រួម​ចំណែក​ធ្វើ​ឲ្យ​គម្លាត​រវាង​ទីក្រុង និង​ជនបទ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ជាង​មុន ប៉ុន្តែ​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​នៅ​តាម​ទី​ជនបទ...