30 C
Phnom Penh

39225

Latest

WWF សោកស្តាយ​ដែល​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ទម្ងន់​១៦០​គីឡូក្រាម​បាន​ស្លាប់

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ ហៅ​កាត់​ថា WWF សម្ដែង​ការ​សោកស្តាយ​ចំពោះ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​មាន​ទម្ងន់ ១៦០​គីឡូក្រាម​បាន​ស្លាប់ ដោយសារ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មង។ បើ​តាម​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ WWF បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា នៅ​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ​មាន​សត្វ​ផ្សោត​យ៉ាងហោចណាស់​ចំនួន ១០​ក្បាល​បាន​ស្លាប់ ហើយ ២៨​ក្បាល​បាន​ស្លាប់​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ។ ករណី​នេះ អង្គការ WWF បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​ដាក់​ចេញ​នូវ​វិធានការ​សមស្រប​បន្ទាន់ ដើម្បី​បញ្ឈប់​កុំ​ឲ្យ​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ស្លាប់​បន្ត​ទៀត​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ ដូចជា​ការ​ប្រើ​មង​នេសាទ និង​ឧបករណ៍​ឆក់...