Latest
តុលាការកាត់ទោសកញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារ២ឆ្នាំករណីទាមទារដំណោះស្រាយវិវាទការងារ
តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការទាមទាររកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុន។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ។ ក្រៅពីកញ្ញា ឈឹម ស៊ីថរ ហើយ តុលាការក៏បានផ្ដន្ទាទោសកញ្ញា ឈឹម សុខន...