Latest
អ្នកឃ្លាំមើលហៅវិធានការរដ្ឋមន្ត្រីការពារជាតិប្រកាសចាត់ការទាហានពាក់ព័ន្ធគ្រឿងញៀនថាមិនមានប្រសិទ្ធភាព
អ្នកឃ្លាំមើលហៅវិធានការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលប្រកាសចាត់ការទាហានដែលពាក់ព័ន្ធគ្រឿងញៀន ថាមិនមានប្រសិទ្ធភាពឡើយ ដោយសារពួកអ្នកជួញដូរ និងចែកចាយគ្រឿងញៀនមិនមែនជាកូនទាហាន ឬមន្ត្រីតូចតាចនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការច្បាប់ចំពោះទាហានណាដែលជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន។ ក្រៅពីប្រកាសដូច្នេះ លោកថាអ្នកដែលប្រឡងចូលក្របខ័ណ្ឌកងទ័ព ក៏ត្រូវតែធ្វើតេស្ដគ្រឿងញៀនយ៉ាងតិចចំនួនបួនដងផងដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia...