Latest
ក្រុមឃ្លាំមើល៖ ពលរដ្ឋខ្មែរកំពុងរងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពីរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សកាន់អំណាច
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ពលរដ្ឋខ្មែរមិនមែនត្រឹមតែរងគ្រោះពីការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬប្រព័ន្ធអនឡាញពីក្រុមឧក្រិដ្ឋជនបរទេស ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងរងគ្រោះពីសំណាក់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផងដែរ ទាក់ទងទៅនឹងការផ្សព្វផ្សាយរូបថតលោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
អតីតសកម្មជនចលនាមាតាធម្មជាតិ កញ្ញា លឹម គឹមស័រ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីចុងសប្តាហ៍កន្លងទៅថា ការផ្សព្វផ្សាយរូបថតរបស់លោក ហ៊ុន ម៉ាណែត ដែលលោក...