30 C
Phnom Penh

d41586-020-02244-1_18227918

Latest

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឱ្យ​អាជ្ញាធរ​តាម​ចាប់​អ្នក​ជេរ​លោក​ជា​ភាសា​វៀតណាម​ក្នុង​តិកតុក

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើ​ឲ្យ​សមត្ថកិច្ច​ប្រទេស​របស់​លោក សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​វៀតណាម ស្រាវជ្រាវ​រក​បុគ្គល​ដែល​បាន​ចូល​ទៅ​ជេរ​លោក​តាម​បណ្ដាញ​សង្គម​តិកតុក (TikTok) របស់​លោក ក្រោយពី​លោក​បាន​និយាយ​រឿង​ព្រែកជីក​ហ្វូណន​តេជោ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ពេល​បើក​មើល​មតិយោបល់​នៅ​ក្នុង​តិកតុក ដែល​លោក​បាន​បង្ហោះ។ តែ​លោក​មិន​ដឹង​ថា តើ​ជនជាតិ​វៀតណាម រាប់​សិប​នាក់​ចូល​ទៅ​ជេរ​លោក​ពី​ពេល​ណា​មក​ទេ តាមរយៈ​វីដេអូ​ចំនួន​៤ ដែល​លោក​បាន​បង្ហោះ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បាន​សរសេរ​ថា...