37 C
Phnom Penh

hun sen

55488

Latest

លោក ហ៊ុន ម៉ាណែត៖ សមយុទ្ធ​នាគ​មាស​ជា​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​ឱ្យ​កាន់តែ​រឹងមាំ

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​ដែល​ត្រៀម​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាង​ថា សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន ឆ្នាំ​២០២៣ នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ឱ្យ​កាន់តែ​រឹងមាំ។ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា-ចិន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​ភ្នំ​ជុំសែនរីករាយ ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ផ្តើម​ចេញពី​ទំនាក់ទំនង​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំ និង​ការ​បង្កើត​ចំណង​ការទូត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា-ចិន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ...