34 C
Phnom Penh

59267

Latest

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី

មន្ត្រី​ជាន់ខ្ពស់​ឃ្លាំមើល​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (ព្រលាន​យន្តហោះ​ថ្មី) ឲ្យ​បាន​ឆាប់ ដោយ​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​អាច​ឲ្យ​ពួកគេ​អាច​អភិវឌ្ឍ​បាន​នៅ​នឹង​កន្លែង​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ មិថុនា នេះ​ថា រឿង​វិវាទ​រវាង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ជាមួយ​នឹង​ប្រជាពលរដ្ឋ បាន​អូស​បន្លាយ​អស់​ពេល​យូរ​មក​ហើយ ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ដោះស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​ត្រូវ​ទុក​ចោល និង​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ។ លោក ស៊ឹង...