33 C
Phnom Penh

Latest

បទវិភាគ៖ តើ​ប៉ាឡេស្ទីន អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដែរ​ឬ​ទេ?

មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា បាន​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​ភាគច្រើន​លើសលប់​លើ​សំណើ​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ពេញ​សិទ្ធិ​របស់​ដែនដី​ប៉ាឡេស្ទីន នៅ​តំបន់​មជ្ឈិមបូព៌ា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា នៅ​ក្នុង​ចំណោម​សមាជិក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ១៩៣ មាន​ចំនួន ១៤៣​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​ប៉ាឡេស្ទីន ចង់​បាន​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ ខណៈ​ប្រទេស​ចំនួន ៩ ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​បោះឆ្នោត​ជំទាស់ និង ២៥​ទៀត​បោះឆ្នោត​អនុបវាទ។ ទោះជា​យ៉ាងណា ការ​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​លើសលប់​នេះ មិន​អាច​ផ្ដល់​ឱ្យ​ប៉ាឡេស្ទីន នូវ​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទេ តែ​វា​បាន​បង្ហាញ​ថា...