36 C
Phnom Penh

cam-photo-front-chea-mony

Latest

លោក សម រង្ស៊ី៖ ព្រែកជីក​ហ្វូណន​នឹង​ក្លាយ​ជា​ព្រែក​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​ដូច​ព្រែកជីក​វិញតេ​នា​ពេល​អនាគត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ព្រែកជីក​ហ្វូណន នឹង​ក្លាយ​ជា​ព្រែកជីក​ថ្មី​មួយ​ក្នុង​ការ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ប្រទេស​វៀតណាម ដូច​ព្រែកជីក​វិញតេ ដែរ នៅ​ថ្ងៃ​អនាគត តាម​ការ​ចង់​បាន​របស់​វៀតណាម ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​វៀតណាម ពី​ការ​ឈ្លានពាន​របស់​ចិន តាមរយៈ​ព្រែកជីក​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា អត្ថន័យ​នៃ​ការ​ជីក​ព្រែក​ហ្វូណន​នេះ​មាន​អាថ៌កំបាំង និង​ស៊ីជម្រៅ ដែល​មិនមែន​ត្រឹមតែ​ដើម្បី​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ​នឹង​ប្រើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារៈ​កងទ័ព​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​កងទ័ព​ចិន...