Latest
មេដឹកនាំណាតូថាអ៊ុយក្រែននៅតែអាចឈ្នះសង្គ្រាម ខណៈរុស្ស៊ីបង្កើនការវាយលុកខ្លាំងនៅភាគខាងកើត
អគ្គលេខាធិការអង្គការយោធាណាតូ (NATO) លោក Jens Stoltenberg បាននិយាយថា វាមិនទាន់យឺតពេលពេកនោះទេដើម្បីឱ្យអ៊ុយក្រែន ទទួលបានជ័យជម្នះក្នុងសង្គ្រាម បើទោះជាអ៊ុយក្រែន កំពុងខ្វះសព្វាវុធចំពោះមុខការវាយលុកដ៏ខ្លាំងរបស់កងទ័ពរុស្ស៊ី ក៏ដោយ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP លោក Stoltenberg ធ្វើការកត់សម្គាល់ដូចនេះក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា នាឱកាសលោកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតទៅកាន់ទីក្រុងគៀវ និងចំពេលកងទ័ពរុស្ស៊ី អះអាងពីជ័យជម្នះក្នុងការវាយដណ្ដើមបានភូមិជាច្រើននៅក្នុងតំបន់ដុនបាសភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ក្នុងសន្និសីទសារព័ត៌មានជាមួយលោក...