29 C
Phnom Penh

57886

Latest

មេដឹកនាំ​ណាតូ​ថា​អ៊ុយក្រែន​នៅតែ​អាច​ឈ្នះ​សង្គ្រាម ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​ភាគ​ខាងកើត

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា វា​មិន​ទាន់​យឺត​ពេល​ពេក​នោះ​ទេ​ដើម្បី​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម បើ​ទោះជា​អ៊ុយក្រែន កំពុង​ខ្វះ​សព្វាវុធ​ចំពោះ​មុខ​ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី ក៏ដោយ។ បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក Stoltenberg ធ្វើការ​កត់សម្គាល់​ដូច​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា នា​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ទីក្រុង​គៀវ និង​ចំ​ពេល​កងទ័ព​រុស្ស៊ី អះអាង​ពី​ជ័យជម្នះ​ក្នុង​ការ​វាយ​ដណ្ដើម​បាន​ភូមិ​ជាច្រើន​នៅ​ក្នុង​តំបន់​ដុនបាស​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក...