Latest
លោក សម រង្ស៊ី៖ ព្រែកជីកហ្វូណននឹងក្លាយជាព្រែកកាត់ទឹកដីខ្មែរឱ្យវៀតណាមដូចព្រែកជីកវិញតេនាពេលអនាគត
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ព្រមានថា ព្រែកជីកហ្វូណន នឹងក្លាយជាព្រែកជីកថ្មីមួយក្នុងការកាត់ទឹកដីខ្មែរឱ្យប្រទេសវៀតណាម ដូចព្រែកជីកវិញតេ ដែរ នៅថ្ងៃអនាគត តាមការចង់បានរបស់វៀតណាម ក្រោមហេតុផលថា ដើម្បីការពារអធិបតេយ្យជាតិរបស់វៀតណាម ពីការឈ្លានពានរបស់ចិន តាមរយៈព្រែកជីកនេះ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះថា អត្ថន័យនៃការជីកព្រែកហ្វូណននេះមានអាថ៌កំបាំង និងស៊ីជម្រៅ ដែលមិនមែនត្រឹមតែដើម្បីសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែព្រែកជីកនេះនឹងប្រើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈកងទ័ពសម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ពចិន...