30 C
Phnom Penh

63995

Latest

សហគមន៍​ក្រីក្រ​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ កំពុង​ជួប​បញ្ហា​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​លំនៅឋាន​ធ្ងន់ធ្ងរ

អង្គការ​សមាគម​ធាងត្នោត រក​ឃើញ​ថា សហគមន៍​ក្រីក្រ​ចំនួន ១១​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន ៨៨៤​គ្រួសារ និង​មាន​ប្រជាជន​សរុប​ចំនួន​ជិត ៤​ពាន់​នាក់ កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន ដោយសារតែ​ខ្វះ​តម្លាភាព​ក្នុង​ការ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ និង​មិន​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពិតប្រាកដ។ កត្តា​នេះ​បាន​បណ្តាល​ឲ្យ​ពួកគេ​មិន​បាន​ទទួល​នូវ​ឯកសារ​មួយ​ចំនួន​ដែល​អាច​គាំទ្រ​ដល់​ការ​កាន់កាប់​ដីធ្លី​របស់​ពួកគេ​បាន​នោះ​ឡើយ។ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ដោយសារ​ខ្វះ​ព័ត៌មាន និង​មិន​បាន​ដាក់​បញ្ចូល​សហគមន៍​ក្រីក្រ​ទាំងនោះ​ក្នុង​ដំណើរការ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍ បាន​បណ្តាល​ឱ្យ​សហគមន៍​ក្រីក្រ​ទាំង ១១ នេះ មិន​បាន​ទទួល​នូវ​ឯកសារ​មួយ​ចំនួន​ដែល​អាច​គាំទ្រ​ដល់​ការ​កាន់កាប់​ដីធ្លី​របស់​ពួកគេ​រហូត​មក។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា...