Aisha Down
បវរកញ្ញាពិភពលោកផ្សព្វផ្សាយអំពីការគ្រប់គ្រងកាកសំណល់
កាលពីម្សិលមិញ ក្រសួងបរិស្ថានបានធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីយុទ្ធសាស្ត្រថ្មីបំផុតក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថានជាមួយបវរកញ្ញាមួយក្រុម។ កញ្ញា Maya Rotha Gillies-Chapman ដែលតំណាងឱ្យប្រទេសហ្វីលីពីនក្នុងការប្រឡងបវរកញ្ញាពិភពលោកឆ្នាំ២០១៦បាននិយាយថា "រឿងមួយក្នុងចំណោមរឿងដែលយើងទាំងអស់គ្នាជាបវរកញ្ញាពេញចិត្តគឺការទទួលបានឱកាសលើកឡើងនូវមតិយោបល់របស់យើង"។ កញ្ញាបានបន្ថែមថា វាមិនទាន់ហួសពេល "ដើម្បីសង្គ្រោះប្រទេសរបស់អ្នកពីការបំផ្លាញអ្វីៗនោះ"។ បវរកញ្ញាប្រាំរូបរួមទាំងម្ចាស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំមុន គឺកញ្ញា Angela Bonilla នៃប្រទេសអេក្វាទ័រ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ហើយនឹងស្នាក់នៅរហូតដល់ថ្ងៃទី៨ ខែមីនា។ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានពិធីបើកសន្និសីទថា អំឡុងពេលពួកគេស្នាក់នៅទីនេះ បវរកញ្ញាទាំង៥រូបនឹងចូលរួមការប្រគំតន្ត្រី "ចែករំលែកចំណេះដឹងជាមួយសាធារណជន និងយុវជនអំពីការបោះចោលកាកសំណល់ និងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ" និងការចុះផ្ទាល់តាមភូមិជាដើម"។ លោក អ៊ាង សុផល្លែត និងបវរកញ្ញាទាំងនោះបានលើកឡើងថា ការផ្តោតសំខាន់នៃពេលវេលារបស់ពួកគេនឹងជាគំរូសម្រាប់ការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់យុវជនកម្ពុជា។ កញ្ញា Nikola Bechynova នៃសាធារណរដ្ឋឆែកបាននិយាយថា "យើងមកទីនេះដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយអំពីវិថីថែរក្សាការពារប្រទេសរបស់ខ្លួន"។ កញ្ញា Bonilla ដែលជាម្ចាស់ជ័យលាភីបវរកញ្ញាពិភពលោកបាននិយាយថា "វាមិនគ្រប់គ្រាន់ទេគ្រាន់តែការអប់រំនោះ យើងត្រូវផ្តល់ជាឧទាហរណ៍ដល់ពួកគេផងដែរ។ យើងត្រូវបង្រៀនពួកគេពីរបៀបប្រមូលទុកដាក់សំរាម និងថែរក្សាការពារធនធានធម្មជាតិ"។ លោក អា៊ង សុផល្លែត បន្ថែមថា តារាមួយចំនួនទៀតក៏បានត្រៀមចូលរួមក្នុងយុទ្ធនាការនេះដែរដោយលោកកត់សម្គាល់ពីតារាសម្តែងអ៊ែនជែលីណា ចូលី (Angelina Jolie) ដែលបានជួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះកាលពីសប្តាហ៍មុន។ លោកបានមានប្រសាសន៍ថា "ក្រោយមកទៀត យើងប្រហែលជាមានតារាល្បីៗជាច្រើនទៀតផងដែរ។ យើងចង់ឱ្យពិភពលោកទាំងមូលមើលឃើញថា យើងជានរណា យើងជាអ្វី ហើយយើងកំពុងធ្វើអ្វី"។ ទោះយ៉ាងណា លោក អ៊ាង សុផល្លែត បានទទួលស្គាល់ថា ដំណើរទស្សនកិច្ចរបស់តារាល្បីៗទាំងនេះគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ។ លោកថ្លែងថា ហើយបើទោះជាក្រុមនេះចង់ធ្វើយុទ្ធនាការប្រឆាំងការកាប់ឈើខុសច្បាប់ក៏ដោយ ក៏បវរកញ្ញាទាំងនេះមិនមានពេលចុះទៅកន្លែងទាំងនោះតាមទីជនបទ កន្លែងដែលមានការកាប់ឈើនោះឡើយ។ ជំនួសវិញ លោកបានសម្រេចថា ការចុះផ្ទាល់របស់ពួកគេនឹងធ្វើឡើងនៅតែតំបន់ទេសចរណ៍ក្នុងក្រុងព្រះសីហនុ និងក្រុងសៀមរាបប៉ុណ្ណោះ៕សារុន
សាខាគណបក្សសង្គ្រោះជាតិនៅខេត្តរតនគិរីអះអាងថា មានការបំភិតបំភ័យពីសំណាក់នគរបាល
ស្រុកលំផាត់,ខេត្តរតនគិរី- គេនិយាយថា នគរបាលនៅទីនេះបានព្យាយាមប្រមូលបញ្ជីឈ្មោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សនេះម្តងហើយម្តងទៀត នៅក្នុងអ្វីដែលអ្នកនយោបាយមូលដ្ឋាន និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាការគំរាមដោយប្រយោល។ នគរបាលលើកឡើងថា វាជាមធ្យោបាយដើម្បីរក្សាសន្តិសុខ។ លោក ចេវ សុភា អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានលើកឡើងថា "ខ្ញុំគិតថា នឹងមានករណីបែបនេះច្រើនមុនការបោះឆ្នោត។ នៅក្នុងស្រុកលំផាត់ នៅក្នុងស្រុកផ្សេងៗទៀត និងទូទាំងប្រទេសតែម្តង"។ កាលពីថ្ងៃសុក្រ នាយប៉ុស្តិ៍នគរបាលឃុំជ័យឧត្តម បានចុះទៅផ្ទះបេក្ខជនឈរឈ្មោះជាមេឃុំរបស់គណបក្សសង្គ្រោះជាតិឈ្មោះ ង៉ែត ម៉ៅ ដែលទើបតែត្រូវបានជ្រើសរើសឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានដែលនឹងត្រូវធ្វើឡើងទូទាំងប្រទេស នៅខែមិថុនា ដើម្បីសួររកបញ្ជីឈ្មោះបេក្ខជនគណបក្សសង្គ្រោះជាតិ នេះបើយោងតាមនគរបាល និងមន្ត្រីមូលដ្ឋាន។ លោក ង៉ែត ម៉ៅ អាយុ៥៥ឆ្នាំ បាននិយាយនៅក្នុងកិច្ចសម្ភាសមួយក្នុងភូមិអូរកានកាលពីម្សិលមិញថា "តាមដែលខ្ញុំអាចប្រាប់បាន ពួកគេសង្ឃឹមថា នឹងគំរាមខ្ញុំបាន"។ លោកឈរឈ្មោះនៅក្នុងឃុំស្ថិតក្នុងស្រុកដែលបច្ចុប្បន្នគ្មានសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំងទាល់តែសោះ។ លោក ង៉ែត ម៉ៅ បាននិយាយទៀតថា លោក ម៉ៅ ឡាត ដែលជានាយប៉ុស្តិ៍នគរបាលឃុំ "ចង់ដឹងឈ្មោះរបស់មនុស្សទាំងអស់នៅក្នុងគណបក្សសង្គ្រោះជាតិក្នុងភូមិអូរកាន និងនៅក្នុងឃុំនេះ"។ លោក ង៉ែត ម៉ៅ បាននិយាយបន្តទៀតថា នៅពេលលោក ស្នើសុំការពន្យល់ លោក ម៉ៅ ឡាត បាននិយាយថា "មេរបស់គាត់ប្រាប់គាត់ឲ្យមកយកឈ្មោះ" ហើយបានពន្យល់ថា គោលបំណង់គឺ "រក្សាសន្តិសុខ"។ លោក ង៉ែត...
ពលរដ្ឋដែលមិនព្រមចេញពីតំបន់ក្បាលឆាយចាកចេញហើយ ខណៈការបណ្តេញចេញចាប់ផ្តើមជាថ្មី
ប្រជាពលរដ្ឋស្ទើរតែទាំងអស់ក្នុងចំណោមប្រជាពលរដ្ឋជាង១០០គ្រួសារដែលនៅតែរស់នៅលើដីដែលមានវិវាទក្បែរតំបន់ទឹកធ្លាក់ក្បាលឆាយក្នុងក្រុងព្រះសីហនុនោះ ទីបំផុតត្រូវបានបណ្តេញចេញពីកន្លែងនេះកាលពីព្រឹកម្សិលមិញ ដោយកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលដែលបានបន្តរុះរើផ្ទះជាច្រើនខ្នងដែលពួកគាត់បានរស់នៅ។ យោងតាមបុគ្គលិកសិទ្ធិមនុស្សក្នុងមូលដ្ឋានម្នាក់បានឲ្យដឹងថា ការបណ្តេញចេញដោយបង្ខំនេះបានកើតឡើងក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រជាពលរដ្ឋ១០០គ្រួសារដែលរស់នៅលើដីនោះបានយល់ព្រមទៅរស់នៅលើដីថ្មីទំហំ៥ម៉ែត្រគុណនឹង២០មែ៉ត្រនៅក្បែររោងចក្រកាត់ដេរមួយក្រៅក្រុងព្រះសីហនុ។ ប៉ុន្តែ បើទោះជាមានការព្រមព្រៀង និងយុទ្ធនាការបន្តដើម្បីបណ្តេញប្រជាពលរដ្ឋចេញពីកន្លែងនោះក៏ដោយ ក៏ពួកគាត់មួយចំនួននិយាយថា ពួកគាត់គ្មានការភ្ញាក់ផ្អើលឡើយ។ លោក សំ ឌី អាយុ៤៦ឆ្នាំដែលមានផ្ទះមួយខ្នង និងចម្ការខ្នុរនៅលើដីដែលមានវិវាទនេះបាននិយាយថា "ពួកគេមិនដែលប្រាប់យើងមុនថា 'អ្នកទៅកាន់ដីថ្មីហើយចាប់ផ្តើមសង់ផ្ទះដោយខ្លួនឯងនៅទីនោះទៅ' ឡើយ។ ពួកគេគ្រាន់តែមកហើយនិយាយថា 'រុះរើដោយខ្លួនឯងទៅ អ្នកមានដីនៅទីនោះហើយ'"។ ការបណ្តេញចេញនេះជាផ្នែកមួយនៃវិវាទដីធ្លីដែលបន្តកើតមានជាមួយពលរដ្ឋប្រហែល៣.០០០គ្រួសារដែលរស់នៅលើដីរដ្ឋចម្ងាយប្រហែល១៥គីឡូម៉ែត្រពីតំបន់ឆ្នេរ។ ភាគច្រើននៃប្រជាពលរដ្ឋដែលរស់នៅទីនោះគឺជាកម្មករក្រីក្រដែលបានទិញដីមួយក្បាលតូចៗនៅទីនោះដោយមិនមានប័ណ្ណកម្មសិទ្ធិដែលត្រូវបានអូសទាញពីសំណាក់ជនឱកាសនិយម និងអ្នករកស៊ីខាងអចលនទ្រព្យថាមានតម្លៃថោក។ រដ្ឋាភិបាលបានចាប់ផ្តើមបណ្តេញពួកគាត់ចេញពីតំបន់នោះកាល ពីខែវិច្ឆិកា។ លោក យន្ត មីន អភិបាលខេត្តបានសន្យាផ្តល់ដីថ្មីដល់ប្រជាពលរដ្ឋដែលរស់នៅលើដីដែលមានវិវាទនេះ ប៉ុន្តែ ពួកគាត់ភាគច្រើន បានបដិសេធមិនព្រមទៅ ដោយនិយាយថា ដីនោះមានទំហំតូចណាស់ដែលពួកគាត់មិនអាចប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ លោក ប៊ុន ណារិទ្ធ នៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានការបណ្តេញចេញបានមានប្រសាសន៍ថា ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ខែមករា ប្រជាពលរដ្ឋប្រហែល១០០គ្រួសារដែលមិនព្រមចាកចេញនោះ ទីបំផុតបានយល់ព្រមទទួលយកសំណើរបស់លោក យន្ត មីន ឱ្យចាប់ឆ្នោតដើម្បីសម្រេចថា តើពួកគាត់នឹងទទួលបានក្បាលដីមួយណា។ លោកបានថ្លែងថា "ពួកគេនិយាយថា ពួកគាត់នឹងចាប់ឆ្នោតដើម្បីទទួលយកដីពីរដ្ឋ"។ លោក ទុយ វណ្ណី ដែលមានដីនៅតំបន់ក្បាលឆាយបាននិយាយថា គាត់បានទៅកាន់កន្លែងនោះកាលពីព្រឹកម្សិលមិញ ហើយមានការភ្ញាក់ផ្អើលដោយឃើញនគរបាល និងកងរាជអាវុធហត្ថយ៉ាងច្រើន។ លោកបាននិយាយថា...
តាមអនុក្រឹត្យកាលពីម្សិលមិញ ក្រសួងបរិស្ថានគ្រប់គ្រងផ្ទៃដីទំហំជាង៤០ភាគរយនៅទូទាំងប្រទេស
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយបង្កើត "របៀងអភិរក្សជីវចម្រុះ" គឺផ្ទៃដីដែលតភ្ជាប់តំបន់ការពារក្នុងប្រទេសកម្ពុជា ដោយដាក់ផ្ទៃដីទំហំ១,៤លានហិកតាបន្ថែមទៀតឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ អនុក្រឹត្យនេះបានធ្វើឱ្យចំនួនសរុបនៃផ្ទៃដីក្នុងតំបន់ការពារទាំងអស់ក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឡើងដល់ជាង៤០ភាគរយនៃផ្ទៃដីទូទាំងប្រទេស។ ទោះជាយ៉ាងណា រដ្ឋាភិបាលមាន កំណត់ត្រាមិនល្អក្នុងការការពារតំបន់បែបនេះ។ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា "របៀងអភិរក្ស ជីវចម្រុះគ្រោងបង្កើតឲ្យមានឡើងដើម្បីតភ្ជាប់តំបន់ការពារទាំងអស់ឱ្យជាប់គ្នា។ វាធ្វើឱ្យប្រព័ន្ធអេកូឡូសីុប្រសើរ និងពង្រីកវិសាលភាពតំបន់ការពារ"។ ដោយផ្ទៃដីទំហំ៥,៩លានហិកតា ស្ថិតក្នុងតំបន់ការការពារដែលបានកំណត់រួចហើយក្នុងប្រទេសកម្ពុជានោះ អនុក្រឹត្យនេះធ្វើឱ្យផ្ទៃដីសរុបនៃតំបន់ការពារក្នុងប្រទេសកម្ពុជាឡើងដល់៧,៣លានហិកតា។ លោក សៅ សុភាព បានពន្យល់ថា របៀងទាំងនេះនឹងជួយដល់ការផ្លាស់ទីរបស់សត្វ និងទប់ស្កាត់ការបំបែកព្រៃឈើឲ្យទៅជាផ្នែកតូចៗនៅក្នុងដែនជម្រកមួយចំនួនក្នុងចំណោមដែនជម្រកសំខាន់ៗក្នុងប្រទេសកម្ពុជា ដូចជាតំបន់ភ្នំក្រវាញដែលស្ថិតនៅភាគនិរតី និងតំបន់ព្រៃនៃខេត្តមណ្ឌលគិរីស្ថិតនៅភាគឦសានជាដើម។ លោកបានបន្ថែមថា ដោយមានការអនុវត្តច្បាប់កាន់តែខ្លាំង ក្រសួងបរិស្ថានកំពុងប្រមូលធនធានដើម្បីគ្រប់គ្រងដីដែលខ្លួនគ្រប់គ្រងដោយគ្រោងជួលឧទ្យានុរក្ស៣០០នាក់បន្ថែមទៀតឱ្យល្បាតតាមតំបន់ការពារក្នុងឆ្នាំ២០១៧។ លោកស្រី Suwanna Gauntlett...
ឈើកាប់អស់ហើយ ប៉ុន្តែ លិខិតអនុញ្ញាតឲ្យកាប់ឈើនៅតំបន់ព្រៃការពារនៅតែត្រូវបានបន្ត
យោងតាមអង្គការអភិរក្ស និងឯកសារដែលទទួលបាននៅក្នុងខែនេះបានឲ្យដឹងថា ក្រសួងកសិកម្មបានបន្តអាជ្ញាប័ណ្ណសម្រាប់ការកាប់ឈើនៅលើដីសម្បទានមួយកន្លែងនៅក្នុងតំបន់ព្រៃការពារកាលពីខែកញ្ញាទោះបីជាមានការសន្និដ្ឋានពីមុនមកថា ដីសម្បទាននេះត្រូវបានកាប់រានទាំងស្រុងរួចហើយក៏ដោយ។ ស្របពេលមានសម្ពាធពីអង្គការបរិស្ថាន សេចក្តីសម្រេចពាក់ព័ន្ធក្រុមហ៊ុនចម្ការអំពៅ Yellow Field គ្រប់គ្រងដោយជនជាតិចិនត្រូវបានកែប្រែវិញមួយខែក្រោយមក នៅក្នុងអ្វីដែលរដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងកាលពីម្សិលមិញថា គ្រាន់តែជាករណីយល់ច្រឡំប៉ុណ្ណោះ។ អង្គការបរិស្ថានធ្លាប់បានអះអាងជាយូរមកហើយថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ដើម្បីកាប់ឈើនៅលើដីសម្បទានសេដ្ឋកិច្ច បានប្រើប្រាស់វាដើម្បីលាងឈើខុសច្បាប់កាប់ពីកន្លែងផ្សេងដោយអាជ្ញាធរតែងតែបិទភ្នែកធ្វើមិនដឹងមិនឮ។ មួយខែបន្ទាប់ពីលិខិតអនុញ្ញាតដែលមានបញ្ហាត្រូវបានបន្ត ឈើប្រភេទលេខ១ខុសច្បាប់ជាង១ពាន់ដុំត្រូវបានរកឃើញ និងរឹបអូសនៅលើដីសម្បទានសេដ្ឋកិច្ចនេះជាការរឹបអូសយកលើកទី៣ហើយនៅទីនោះកាលពីឆ្នាំមុន។ ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Yellow field នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺគឺមានទីតាំងជាប់នឹងចម្ការគ្រប់គ្រងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតឈ្មោះ Great Field ហើយចម្ការរបស់ក្រុមហ៊ុនទាំងពីរនេះគឺស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចស្របច្បាប់ដែលត្រូវបានកំណត់ឲ្យក្នុងទំហំ១០.០០០ហិកតា នេះបើយោងតាមទិន្នន័យរបស់ទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia)។ ក្រុមហ៊ុនទាំងពីរនេះបានជួលក្រុមហ៊ុនសំណង់មួយឈ្មោះ PSKV ឲ្យកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច នេះបើយោងតាមអង្គការអភិរក្សអន្តរជាតិ (Conservation International)...
ពីរខែកន្លងផុត មិនទាន់មានការបង្ក្រាបសីុមកាតលក់តាមផ្លូវ
ដោយលើកឡើងពីការគំរាមកំហែងចំពោះសន្តិសុខ និងការដែលអាចមានអំពើភេរវកម្មនោះ រដ្ឋាភិបាលបានសន្យាដោយធានាថា រាល់សីុមកាតដែលកំពុងប្រើប្រាស់នៅកម្ពុជាត្រូវបានចុះបញ្ជីនៅត្រឹមដំណាច់ខែតុលា។ ប៉ុន្តែអ្នកយកព័ត៌មានម្នាក់បានចំណាយពេល៣០នាទីកាលពីម្សិលមិញដើម្បីទិញសីុមកាតតម្លៃ២ដុល្លារដែលមិនបានចុះបញ្ជីរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំៗទាំងបីនៅកម្ពុជា។ ស៊ីមកាតរបស់ក្រុមហ៊ុនចំនួនពីរក្នុងចំណោមក្រុមហ៊ុនធំៗទាំងបី គឺស្មាត និងមិត្តហ្វូនងាយដំណើរការ ហើយត្រូវបានប្រើប្រាស់ដើម្បីធ្វើការហៅចេញ។ បុរសម្នាក់ពាក់អាវពណ៌ផ្កាឈូកដែលលក់ទូរស័ព្ទមួយទឹកដាក់តាំងនៅក្នុងទូរកញ្ចក់ នៅខាងជើងវត្តភ្នំបាននិយាយថា "បញ្ចូលលុយតែ១ដុល្លារ អ្នកអាចហៅទូរស័ព្ទទៅនរណាក៏បានដែរ"។ បុរសរូបនេះដែលនិយាយថា ខ្លួនមានអតិថិជនប្រហែល២០ទៅ៣០នាក់ក្នុងមួយខែនៅសល់តែសីុមរបស់ក្រុមហ៊ុនសែលកាតប៉ុណ្ណោះ ខណៈសីុមរបស់ក្រុមហ៊ុនផ្សេងៗទៀតលក់អស់ហើយ។ សីុមនេះលោតសារថា "SIM registration fail" ពេលដាក់ចូលទៅក្នុងទូរស័ព្ទ។ អ្នកលក់នាឡិកាដៃមួយទឹកនៅក្បែរមាត់ទន្លេបាននិយាយថា គាត់ព្យាយាមបញ្ចុះបញ្ចូលឲ្យគេទិញទាំងសីុមមិត្តហ្វូន និងសីុមស្មាតដែលមិនបានចុះបញ្ជី។ ដោយមានទ្វារពីរបានបិទ បុរសម្នាក់ដែលមានកន្លែងដូរលុយ និងលក់ទូរស័ព្ទមួយទឹកដែលមានច្រើនម៉ូតច្រើនមា៉ក ព្រមទាំងហ្វឺតសរសេរក្ដារខៀននោះ បានលក់សីុមកាតមិត្តហ្វូនទាំងអារម្មណ៍រីករាយទៅឲ្យអ្នកយកព័ត៌មានម្នាក់ដោយមិនចាំបាច់ទាមទារអត្តសញ្ញាណប័ណ្ណ។ បុរសរូបនេះ បាននិយាយថា "ទេមិនបាច់ត្រូវការឈ្មោះទេ។ គ្រាន់តែដាក់សីុមចូលទូរស័ព្ទអ្នកអាចហៅចេញបានដោយសេរីតាមប្រព័ន្ធនេះ"។ បុរសរូបនេះបានលើកឡើងទៀតថា ខ្លួនទទួលបានសីុមកាតពីក្រុមហ៊ុនមិត្តហ្វូនផ្ទាល់តែម្តង ដោយបំពេញស្តុកបន្ថែមរៀងរាល់ពីរបីខែម្តង។ សីុមមិត្តហ្វូនលោតសារថា "You Active fail!" ពេលដាក់ចូលទៅក្នុងទូរស័ព្ទ ប៉ុន្តែនៅតែអាចប្រើប្រាស់ដើម្បីហៅចេញបាន។សីុមស្មាតដំណើរការដោយមិនមានលោតសារ ឬសញ្ញាព្រមានណាមួយឡើយ។ ថ្វីបើអាជីវកម្មរបស់ពួកគេនិងរបស់អ្នកផ្សេងៗក្នុងរាជធានីគួរឲ្យព្រួយបារម្ភក្តី តែការព្យាយាមបង្ក្រាបសីុមកាតមិនចុះបញ្ជីនៅកម្ពុជាដែលប្រកាសជាសាធារណៈ...
មានទាំងក្តីសង្ឃឹម និងមន្ទិល ខណៈក្រមបរិស្ថានត្រូវបានព្រាងចុងក្រោយ
ក្រមបរិស្ថានថ្មី ជាផ្នែកមួយភាគធំនៃច្បាប់ដែលនឹងកែទម្រង់របៀបគ្រប់គ្រងដីការពារនិងដីសហគមន៍ និងផ្តល់ការគ្រប់គ្រងមិនធ្លាប់មានដល់ក្រសួងបរិស្ថាននោះ ត្រូវបានព្រាងចុងក្រោយកាលពីម្សិលមិញ ហើយនឹងត្រូវផ្សព្ធផ្សាយឲ្យសារធារណជនដឹងឮនៅសប្តាហ៍នេះ នេះបើយោងតាមអ្នកធ្វើសេចក្តី ព្រាងក្រមបរិស្ថានថ្មីនេះ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលជាអ្នកត្រូវចុះហត្ថលេខាលើក្រមនេះ មុនពេលបញ្ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យនោះបានលើកឡើងថា ច្បាប់ថ្មីនេះដែលបន្ថែមពីលើការដោះ ស្រាយ វិវាទបរិស្ថានដែលមានស្រាប់ គឺស្មើនឹងបដិវត្តន៍ជាសបដិវត្តន៍ជាសំណៅ គាំទ្រដោយមេធាវីដែលធ្វើការលើក្រមនេះ។ លោក Brian Rohan ដែលធ្វើការក្នុងក្រុមមេធាវីវិស្ណុ បានលើកឡើងថា "ដោយមានបទប្បញ្ញត្តិស្តីពីការទទួលបានព័ត៌មានការចូលរួមពីសាធារណជន ការការពារដ៏ច្បាស់លាស់ និងសិទ្ធិពលរដ្ឋនោះ ក្រមនេះ នឹងជាផ្នែកដ៏ស៊ីជម្រៅបំផុតនៃច្បាប់ស្តីពីសិទ្ធិមនុស្សដែលរដ្ឋាភិបាលកម្ពុជាមិនដែលធ្លាប់បង្កើតឡើង"។ ក្រោមក្រមថ្មីនេះ ដីនៅក្នុងប្រទេសកម្ពុជា ប្រមាណ៤០ភាគរយត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិ ស្ថាន។ដូចដែលមានចែងក្នុងច្បាប់នេះ ដីទាំងអស់នោះ គឺអាចមានសិទ្ធិគ្រប់គ្រងរួមគ្នាដោយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ដែលពឹងផ្អែកលើដីទាំងនោះសម្រាប់ជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ភាគច្រើននៃទាំងនោះ ដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារច្បាប់នេះនៅតែមានមន្ទិលថា តើវានាំមកនូវការផ្លាស់ប្តូរក្នុងកម្រិតណា និងថា តើវានឹងផ្តល់សុវត្ថិភាពដីធ្លីដល់ពួកគាត់ ឬក៏អត់។ តំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងសង្គមជនជាតិដើមភាគតិចដែលប្រើប្រាស់ដីរួមគ្នានោះ កំពុងតែពិភាក្សា យ៉ាងសកម្មលើច្បាប់ថ្មីនេះ នេះបើយោងតាមលោក លី សំអឿន ប្រធានសហគមន៍នៅភូមិក្រឡាស់ ខេត្តរតនគិរី។ លោក លី សំអឿន បាននិយាយថា "កំពុងតែមានការពិភាគ្សា សូម្បីតែអ្នករស់នៅឆ្ងាយពីក្រុង។ ប្រជាពលរដ្ឋដែលបានឃើញច្បាប់នេះ ពួកគាត់និយាយថា ច្បាប់នេះល្អ"។ ប៉ុន្តែបំណងល្អមិនមែនមានន័យថា មានការអនុវត្តប្រកបដោយជោគជ័យនោះឡើយ។ លោកបានបន្ថែមថា ពលរដ្ឋរស់នៅតាមទីជនបទភាគច្រើននឹងរង់ចាំមើលថា តើរឿងវាទៅជាយ៉ាងណាសិន មុនពេលធ្វើការវិនិច្ឆ័យ។ លោកបានថ្លែងបន្តថា " មិនបានឃើញ និងជួបអ្នកទទួលខុសត្រូវ អ្នកដឹកនាំរដ្ឋាភិបាល និងអ្នកប្រើអំណាចរបស់ខ្លួនមកលើប្រជាពលរដ្ឋនោះឡើយ។ប្រសិនបើអ្នកទាំងនេះមិនអនុ វត្តច្បាប់ទេ អ្វីៗនឹងនៅតែដដែល"។ អ្នកផ្សេងទៀតសុទ្ធតែបានសម្រេចរួចហើយថា ត្រូវធ្វើអ្វីពាក់ព័ន្ធក្រមបរិស្ថាន។។ លោក ប៊ុន ថៃ អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា មន្ត្រីមូលដ្ឋានបានបញ្ចុះបញ្ចូលលោកថា ច្បាប់នេះមិនប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចនោះឡើយ។ លោកបានមានប្រសាសន៍ថា "វានៅតែមានការលំបាកសម្រាប់សង្គម។ ពួកគេនៅតែត្រូវដាក់ពាក្យសុំសិទ្ធិកាន់កាប់និងកម្មសិទ្ធិដីធ្លី ដើម្បីគ្រប់គ្រងដីរបស់ពួកគាត់រួមគ្នាជាមួយរដ្ឋាភិបាល។ ដំណើរការថ្មីនេះលឿនហើយងាយស្រួលជាងមុន ប៉ុន្តែ សម្រាប់តែរដ្ឋាភិបាលប៉ុណ្ណោះ"។ ទោះជាយ៉ាងណា លោកបានលើកឡើងថា លោកមានការព្រួយបារម្ភថា តើច្បាប់នេះនឹងចែករំលែកអំណាចរវាងក្រសួង និងសហគមន៍មូលដ្ឋានយ៉ាងដូចម្តេច។ លោកបានថ្លែងថា "វាពិតជាមិនមែនប័ណ្ណកម្មសិទ្ធិ ឡើយ។លោកបានពន្យល់ថា ក្រោមច្បាប់ថ្មីនេះ...
ភ្លុកដំរីតម្លៃរាប់លានដុល្លាររកឃើញបន្ទាប់ពីការឆែកឆេរ
កាលពីថ្ងៃច័ន្ទ ក្រុមមន្ត្រីគយបានបន្តបើកកំណាត់ឈើប្រហោងក្នុងដែលគេចាប់បានពីទ្វីបអាហ្វ្រិក ដែលមានញាត់បំណែកសត្វជិតផុតពូជ ដែលដំបូងឡើយឃើញមានភ្លុកជាង១៤០ និងភ្លុកជាច្រើនកំណាត់ ដែលមានតម្លៃរាប់លានដុល្លារ។ លោក ចន ហ្គីរី (John Guiry) នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ជាខ្សែរថភ្លើងដែលដឹកទំនិញមកក្រុងភ្នំពេញ បាននិយាយថា លោកបានឃើញភ្លុកដំរីរាប់សិបកាលពីថ្ងៃច័ន្ទ ញាត់ក្នុងឈើតែប្រវែងតែ២០សង់ទីម៉ែត្រដំបូង ដែលក្រុមមន្ត្រីបានកាត់ចេញ។ លោក ហ្គីរី បាននិយាយថា "នៅពេលអ្នកមើលឃើញវាដោយខ្លួនឯង វាពិតជាប៉ះពាល់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំបានឃើញដំរីស្លាប់២២ក្បាលកាលពីថ្ងៃច័ន្ទ អ្នកដឹងទេ មានភ្លុកពីរក្នុងដំរីមួយក្បាល ក្នុងឈើប្រវែងប្រហែល០,២០ ឬ០,២២ម៉ែត្រ"។ មានទម្ងន់មធ្យម៣០គីឡូក្រាមក្នុងភ្លុកដំរីមួយ...
ស្របពេលការសាងសង់រីកចម្រើន សុវត្ថិភាពការងារនៅតែជាបញ្ហា
លោក ស្រឿន អាយុ៤៣ឆ្នាំ អតីតកសិករមកពីខេត្តកណ្ដាល បាននិយាយថា លោកជឿជាក់ថា មិនដែលមានគ្រោះថ្នាក់ណាមួយទេនៅការដ្ឋានសំណង់របស់លោក។ ដោយមិនប្រាប់ឈ្មោះពេញ ខណៈដែលមេការម្នាក់ឈរក្បែរអំឡុងពេលសម្រាកពីការងារនៅមុខសំណង់កំពុងធ្វើខាងក្រៅពហុកីឡដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ លោកបាននិយាយថា "មានបញ្ហាតូចតាចបានកើតឡើង។ មានការដាច់រលាត់លើដៃរបស់យើង"។ លោក ស្រឿន ដែលរស់នៅក្នុងរាជធានីរយៈពេលពីរបីខែ បាននិយាយថា លោកមិនដែលបានឃើញការដ្ឋាននេះត្រូវគេចុះមកពិនិត្យទេ។ លោកបាននិយាយថា ហើយក្រុមហ៊ុនសំណង់នេះ ដែលដាក់ការព្រមានអំពីមួកសុវត្ថិភាពនៅច្រកចូលទៅការដ្ឋានមិនមានកញ្ចប់ថវិកាសម្រាប់ទិញឧបករណ៍សុវត្ថិភាពទេ។ ដោយមានភាពមិនស្រួលក្នុងអារម្មណ៍កាន់តែខ្លាំងឡើងៗនៅពេលសួរសំណួរជាច្រើនទាក់ទិននឹងវិធានការដើម្បីធានាសុវត្ថិភាពនៅការដ្ឋាននោះ លោកបាននិយាយថា "យើងពាក់ខ្សែក្រវាត់ការពារ។ យើងប្រយ័ត្នប្រយែង"។ ខណៈដែលមានអនុក្រឹត្យរាប់សិបស្ដីពីបញ្ហាសុវត្ថិភាពនៅកន្លែងការងារក្នុងប្រទេសកម្ពុជា អ្វីៗគ្រប់យ៉ាងចាប់ពីប្រកាសលេខ៥២ ដែលតម្រូវឱ្យនិយោជកមានបង្គន់អនាម័យមួយ ដល់ប្រកាសលេខ១២៤ ដែលតម្រូវឱ្យកន្លែងធ្វើការត្រូវមានសីតុណ្ហភាពល្មមនោះ ការអនុវត្តច្បាប់គឺធូររលង់ឬគ្មានតែម្ដង ដោយធ្វើឱ្យសុវត្ថិភាពរបស់កម្មករសឹងតែអាស្រ័យលើនិយោជកទាំងស្រុង។ នេះជាសារមកពីទីប្រឹក្សាសំណង់ និងក្រុមហ៊ុនដែលចូលរួមក្នុងសិក្ខាសាលាស្ដីពីប្រធានបទនេះកាលពីម្សិលមិញក្នុងក្រុងភ្នំពេញ។ លោក...
អ្នកចម្រៀងក្នុងស្រុកសង្ឃឹមលើតន្ត្រី Jazz សម្រាប់ការបង្កើតបទមិនចម្លង
ខណៈការសំដែងនៅសល់ពេលមិនដល់មួយសប្តាហ៍នោះ លោក Jimmy Kiss បានហាត់សមទាំងអារម្មណ៍ភិតភ័យ។ជាកូនប្រុសរបស់តន្ត្រីករខ្មែរដ៏ល្បីល្បាញម្នាក់នោះ លោកបាននិយថា លោកចេះច្រៀងដោយមិនដឹងខ្លួនពេលកំពុងដើរ។ លោកមិនចាំទេថា តើពេលណាដែលលោកចេះច្រៀង ឬក៏ថា តើលោកបានរៀនពីនរណានោះ។ នៅកន្លែងហាត់សមមួយកាលពីសប្តាហ៍មុនលោកបានបង្ហើរបទចម្រៀងដំបូងរបស់លោក ជាបទកែច្នៃថ្មីចេញពីបទសម័យដើមរបស់លោក សីុន សីុសាម៉ុត ដោយមានអមកាយវិការក្រវីដៃ និងធ្វើដៃជាសញ្ញាបង្ហាញក្តីស្រឡាញ់ទៅកាន់អ្នកទស្សនាដែលកំពុងញញឹម។ សំឡេងរបស់លោកអាចបត់បែនបានគ្រប់ទម្រង់នៃបទរបស់អ្នកចម្រៀងមនោសញ្ចេតនាដ៏ល្បីល្បាញរូបនេះ ប៉ុន្តែមានការកែច្នៃខ្លះៗ។ លោកបាននិយាយថា ទី២ តាមបែបអាមេរិកដោយមានប៉ារ៉ូលជាភាសាអង់គ្លេស គឺវាកាន់តែលំបាក។ "ខ្ញុំត្រូវតែគិតផងច្រៀងផង" ហើយផ្តោតលើការបញ្ចេញសំឡេងដែលធ្វើឲ្យលោកកាន់តែលំបាកនៅក្នុងធ្វើឲ្យបទចម្រៀងនេះមកក្លាយជារបស់លោកផ្ទាល់។ អ្វីដែលធ្វើឲ្យលោក Jimmy Kiss កាន់តែមានអារម្មណ៍ភិតភ័យបន្ថែមទៀតនោះ គឺការសំដែងបែបថ្មីសម្រាប់លោក។ ដូចអ្នកចម្រៀងខ្មែរភាគច្រើននៅក្នុងមហោស្រពតន្ត្រី Jazz អន្តរជាតិ (International Jazz Festival) ក្នុងរាជធានីភ្នំពេញដែរ តារាចម្រៀងនិងតន្ត្រីករមានវ័យ៣២ឆ្នាំរូបនេះ ដែលស្គាល់តាមរយៈបទចម្រៀងប៉ុប "Baby...