ការជួយសហគមន៍
Latest
រុស្ស៊ីចាប់ផ្ដើមរលកសង្គ្រាមថ្មីមួយទៀតដោយលើកទ័ពវាយចូលទឹកដីអ៊ុយក្រែន នៅតំបន់ភាគឦសានគឺតំបន់ Kharkiv
សង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលជាសង្គ្រាមឈ្លានពានរបស់ប្រទេសមហាអំណាចរុស្ស៊ី បានចូលដល់ ២ឆ្នាំជិត ៣ខែហើយ។ ក្នុងដំណាក់កាលនេះ រុស្ស៊ីចាប់ផ្ដើមរលកសង្គ្រាមថ្មីមួយទៀត ដោយលើកទ័ពវាយចូលទឹកដីអ៊ុយក្រែន នៅតំបន់ខាងភាគឦសាន គឺតំបន់ Kharkiv។
ចំពោះរលកសង្គ្រាមថ្មីថែមទៀតរបស់ទីក្រុងមូស្គូ ជាការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន ឱ្យសម្រេចចិត្តផ្អាកការធ្វើដំណើរទៅក្រៅប្រទេស ដែលលោកមានផែនការធ្វើទស្សនកិច្ចនៅបណ្ដាប្រទេសនៅអឺរ៉ុប។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានផ្អាករាល់ការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកនាពេលនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតី ហ្សេឡេនស្គី បានសម្រេចដូចនេះ ព្រោះលោកត្រូវត្រួតពិនិត្យសភាពការណ៍សង្គ្រាមដែលកងទ័ពរុស្ស៊ី...