27.3 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

IDEA TALK៖ ឧទ្ទិស​ជូន​ខួប​ទី​៣៣ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «ឧទ្ទិស​ជូន​ខួប​ទី​៣៣ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

គណបក្ស​កម្លាំង​ជាតិ​ថា​ទោះបី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​អាយុ​៣៣​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅឡើយ

គណបក្ស​កម្លាំង​ជាតិ លើកឡើង​ថា ទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​អាយុ ៣៣​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ និង​ធានា​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២២ តុលា នេះ​ថា ការ​ចូលរួម​អបអរ​សាទរ "ខួប​អនុស្សាវរីយ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា គឺ​ស្មើ​នឹង​ការ​ចូលរួម​លើក​កម្ពស់​ស្មារតី និង​កាតព្វកិច្ច​របស់​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ"។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ចាត់ទុក​ការ​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​នាំ​ឱ្យ​មាន​ស្មារតី​នៃ​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ​ពិតប្រាកដ ដូច្នេះ​គ្រប់​ភាគី​នយោបាយ​ទាំងអស់ ត្រូវតែ​ស្វែងរក​ការ​សន្ទនា​សម្របសម្រួល​នយោបាយ ដើម្បី​ឱ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។ គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​លំហ​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ប្រសើរ...

IDEA TALK៖ តើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធានា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ខ្មែរ​ដូចម្តេច​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធានា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ខ្មែរ​ដូចម្តេច​ខ្លះ?»។

អាមេរិក​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​គាំទ្រ​គោលការណ៍​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដូច​ខ្លួន​ដែរ

សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​គាំទ្រ​ដល់​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត បន្ត​ប្ដេជ្ញា​ចិត្ត​ដូច​សហរដ្ឋ​អាមេរិក​ដែរ ខណៈ​រយៈពេល ៣៣​ឆ្នាំ​ក្រោយ​នៃ​ការ​ចុះហត្ថលេខា អ្នក​នយោបាយ​របស់​បក្ស​កាន់​អំណាច និង​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល នៅតែ​មាន​ការ​យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ការ​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ។ អនុប្រធាន​បេសកកម្ម​ស្តីទី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Jason Kalbfleisch បាន​លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​នានា​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំពូល​មួយ​នេះ។ តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​លើកឡើង​ថា រូបលោក​ផ្ទាល់ និង​ស្ថានទូត​អាមេរិក នៅតែ​គាំទ្រ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិ​បញ្ចេញមតិ...

ក្រុមប្រឹក្សា​២៣​តុលា​១៩៩១​រិះគន់​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​ខ្លះ​ថា​មិន​ហ៊ាន​ទិតៀន​របប​ក្រុង​ភ្នំពេញ​ខ្លាំងៗ

ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១០ ខែ​តុលា រិះគន់​ភ្នាក់ងារ​ការពារ​សិទ្ធិមនុស្ស​បរទេស​មាន​ការិយាល័យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (Office of UN Special Rapporteur) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជាដើម ចំពោះ​ករណី​រំលោភ​សិទ្ធិមនុស្ស​ឆ្លងដែន​ពី​សំណាក់​រាជរដ្ឋាភិបាល​ខ្មែរ​ផ្ដាច់ការ ថា​មិន​សូវ​អើពើ​នឹង​មុខនាទី​ខ្លួន ឬ​ក៏​យ៉ាង​ច្រើន​បំផុត​បាន​ត្រឹមតែ​ទិតៀន​ស្រាលៗ​ព្រោះ​ខ្លាច​របប​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​លែង​សហការ​ជាមួយ។ លោក ស្រី ពុធសាវឌី ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​ក្រុមប្រឹក្សា...

មហា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នឹង​ចាប់ផ្តើម​នៅ​កណ្តាល​រដ្ឋធានី​វ៉ាស៊ីនតុន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​សុក្រ​នេះ

មហា​បាតុកម្ម​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​កណ្តាល​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ ទី​១១ រហូត​ដល់​ថ្ងៃ​ចន្ទ ទី​១៤ ខែ​តុលា ហើយ​អង្គការ​សមាគម​មួយ​ចំនួន​សង្ឃឹម​ថា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នឹង​មកពី​គ្រប់​រដ្ឋ​ចូលរួម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​បី​ប្រទេស​រវាង​ប្រទេស​កម្ពុជា លាវ និង​យៀកណាម ទោះបីជា​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា​គេ​បាន​ដក​ពាក្យ​ដាក់​ខេត្ត​ខ្មែរ​៤ អភិវឌ្ឍ​រួម​គ្នា​ហើយ​ក៏ដោយ។ អ្នក​រៀបចំ​មហា​បាតុកម្ម​មួយ​ចំនួន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​ទៀត​ជា​ពលរដ្ឋ​សាមញ្ញ មិន​មែន​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ​ទេ។ ក្នុង​សេចក្តី​ប្រកាស​ជូនដំណឹង​អំពី​មហា​បាតុកម្ម អ្នក​រៀបចំ​សរសេរ​ថា៖ «យើង​រួបរួម​គ្នា​ដើម្បី​ទាមទារ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដក​ខ្លួន​ថយ​ចេញពី​គម្រោង CLV-DTA។ (ក្នុង​ស្មារតី) រួម​ជាមួយ​គ្នា យើង​នឹង​ងើប​ឈរ​ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​យើង។» ដំណាល​ពេល​គ្នា​នេះ​ដែរ...

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ប្រកាស​ជួបជុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​សប្តាហ៍​ក្រោយ ក្នុង​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ដើម្បី​រំលឹក​ខួប ៣៣​ឆ្នាំ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ។ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​៧ តុលា នេះ សម្រេច​ប្រារព្ធ​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៤ នៅ​មុខ​បរិវេណ​សាលាក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ចាប់ពី​ម៉ោង ១ រហូត​ដល់​ម៉ោង ៣​រសៀល ព្រមទាំង​ដង្ហែ​ក្បួន​ព្យុហយាត្រា​ជុំវិញ​បរិវេណ​សាលាក្រុង​នេះ​ផង​ដែរ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ឡើងវិញ និង​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)...

KMD ប្រកាស​ធ្វើ​បាតុកម្ម ៤​ថ្ងៃ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា​ឡើង​វិញ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ធ្វើ​បាតុកម្ម​រយៈពេល ៤​ថ្ងៃ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពិនិត្យ​អំពី​ការ​អនុវត្ត​កិច្ចសន្យា​អន្តរជាតិ​នេះ​ឡើងវិញ ក្នុង​គោលបំណង​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤ ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេស​នានា​នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់ពី​ថ្ងៃទី​១១ រហូត​ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៤ នេះ...

ចលនា KMD ជំរុញ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ការពារ​ជោគវាសនា​កម្ពុជា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ការពារ​ជោគវាសនា​អនាគត​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ដែល​រង​ទុក្ខវេទនា​រាប់​សិប​ឆ្នាំ​កន្លង​មក​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល​នានា កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ផ្ដួចផ្ដើម​ការ​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​មួយ​នេះ​ឡើងវិញ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​បាន​បរាជ័យ​ទាំងស្រុង​ក្រោម​ស្នាដៃ​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ៤​ទសវត្សរ៍​មក​នេះ។ ប្រភព​ដដែល​បន្ត​ថា...

លោក អ៊ុំ សំអាន៖ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​សន្ធិសញ្ញា​ខុស​ច្បាប់​ចាត់ទុក​ជា​មោឃៈ​ក្រោយ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ដោយ​មិន​បាច់​ប្រកាស​ជា​ផ្លូវការ

តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា ២៤​ឆ្នាំ​មុន មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​ទទួល​ស្គាល់​មោឃកម្ម​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​នៅ​ទសវត្ស​១៩៨០ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ​លោក ហ៊ុន សែន បាន​គប់គិត​ជាមួយ​វៀតណាម លួច​បន្ត​សុពលភាព​នៅ​ឆ្នាំ​២០០៥។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន នៅ​ថ្ងៃទី​២៧ ឧសភា នេះ​បាន​បង្ហោះ​លិខិត​របស់​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.