TAG
កុដិបុរាណ
អ្នកឃ្លាំមើល៖ ការបំផ្លាញស្ថាបត្យកម្មដូនតាអាចជាការចង់បំបាត់ដានប្រវត្តិសាស្ត្រខ្មែរ
អ្នកឃ្លាំមើល និងបក្សក្រៅរដ្ឋាភិបាលលើកឡើងថា ការបំផ្លាញស្ថាបត្យកម្មបុរាណមួយទៀតថ្មីៗនេះនៅក្នុងវត្តបទុមវតី អាចជាការចង់បំបាត់ដានប្រវត្តិសាស្ត្រខ្មែរ ខណៈកុដិបុរាណដែលសាងសង់តាំងពីឆ្នាំ១៩៣០ នៅវត្តឧណ្ណាលោម ទើបត្រូវបានវាយកម្ទេចចោលនាពេលថ្មីៗនេះ។
ការលើកឡើងពីអ្នកឃ្លាំមើល និងបក្សក្រៅរដ្ឋាភិបាល បន្ទាប់ពីចេតិយបុរាណដែលកសាងនៅឆ្នាំ១៩០០ ស្ថិតក្នុងវត្តបទុមវតី ត្រូវបានវាយកម្ទេចក្រោមហេតុផលថាច្រឡំ។ ក្រោយពីមានការវាយកម្ទេចនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកឃ្លាំមើល ព្រមទាំងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានសម្ដែងប្រតិកម្ម។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដោយទទូចទៅព្រះសង្ឃ និងកូនខ្មែរទាំងអស់ ឲ្យនាំគ្នាគិតពីមូលហេតុដែលគេនាំគ្នាបំផ្លាញស្ថាបត្យកម្មដូនតាខ្មែរជាកេរដំណែលប្រវត្តិសាស្ត្របែបនេះ។ លោកយល់ថាការបំផ្លាញស្ថាបត្យកម្មដូនតាខ្មែរនេះ...
ក្រសួងវប្បធម៌នឹងស៊ើបអង្កេតរកមូលហេតុពិតនៃការបំផ្លាញកុដិបុរាណបីក្នុងបរិវេណវត្តឧណ្ណាលោម
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការបំផ្លិចបំផ្លាញកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងរក្សាទុកកុដិដែលបានវាយកម្ទេចទាំងនោះមិនឱ្យមានការសាងសង់សំណង់ថ្មីរហូតមានដំណោះស្រាយសមស្រប។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្ដីពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះថា ក្រសួងនឹងសហការជាមួយអាជ្ញាធរដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតនៃការវាយកម្ទេចកុដិបុរាណទាំងនេះ ដើម្បីដោះស្រាយតាមវិធានការច្បាប់ជាធរមាន។
ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីកុដិបុរាណចំនួន៣ ដែលបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម ត្រូវបានវាយកម្ទេចទាំងស្រុងដោយមិនដឹងមូលហេតុកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ...