TAG
កែវ ផាន
មន្ត្រីនិងពលរដ្ឋស្នើ ACU ស៊ើបអង្កេតលោក កែវ ផាន ប្រធានគយច្រកទ្វារភ្នំដិនពាក់ព័ន្ធនឹងអំពើពុករលួយ
មន្ត្រីរាជការ និងពលរដ្ឋ ស្នើដល់ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បើកការស៊ើបអង្កេតចំពោះសកម្មភាពការងាររបស់លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ទាក់ទិននឹងបទល្មើសនាំចូលសារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយចំនួន ២១តោន ដែលអាជ្ញាធរជំនាញចាប់បានកាលពីពេលថ្មីៗនេះ។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. សាខាខេត្តតាកែវ និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងមកនេះ បានចុះស្ទាក់ចាប់សារធាតុមេតាណុល...