TAG
កោះពេជ្រ
អ្នកឃ្លាំមើល៖ ១២ឆ្នាំរដ្ឋាភិបាលនៅមិនអាចរកអ្នកទទួលខុសត្រូវករណីមនុស្សរត់ជាន់គ្នាស្លាប់នៅកោះពេជ្រ
នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក ថាអស់រយៈពេល ១២ឆ្នាំ រដ្ឋាភិបាលនៅតែមិនអាចរកអ្នកទទួលខុសត្រូវមកកាត់ទោសចំពោះមុខច្បាប់ ជុំវិញព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់មនុស្សជាង ៣០០នាក់នៅក្រុងរណបកោះពេជ្រ បើទោះបីជាគ្រួសារនៃជនរងគ្រោះទាំងនោះកំពុងរង់ចាំពន្លឺនៃយុត្តិធម៌។
នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកចំថ្ងៃខួប ១២ឆ្នាំនៃព្រឹត្តិការណ៍ស្លាប់មនុស្សនៅក្រុងរណបកោះពេជ្រ នៅថ្ងៃទី២២ វិច្ឆិកា នេះថា ជារឿងអយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានផ្តល់ឱ្យនូវលុយកាក់បន្តិចបន្តួច ជាថ្នូរនឹងការបំបិទមាត់ក្នុងការស្វែងរកយុត្តិធម៌ក្នុងព្រឹត្តិការណ៍ដ៏អាថ៌កំបាំងនេះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ដើម្បីផ្តល់នូវភាពយុត្តិធម៌ជូនជនរងគ្រោះ រដ្ឋាភិបាលគួរតែរកឱ្យឃើញដើមហេតុដែលជាចំណុចផ្តើមពិតប្រាកដនៃការបង្កឱ្យមានសោកនាដកម្មនេះ ដើម្បីរកអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ពិតប្រាកដ ខណៈការផ្តល់ជាលុយកាក់ដល់គ្រួសារជនរងគ្រោះជាថ្នូរនឹងការបិទសំណុំរឿងមិនស្វែងរកការពិត...
១២ឆ្នាំកន្លងផុត អ្នករស់រានមានជីវិតនៅតែមិនអាចបំភ្លេចសោកនាដកម្មរត់ជាន់គ្នានៅកោះពេជ្រ
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាខួបគម្រប់ ១២ឆ្នាំនៃសោកនាដកម្មមួយដែលគេហៅថា «រត់ជាន់គ្នា» បានធ្វើឲ្យមនុស្សស្លាប់ជាង ៣០០នាក់ និងអ្នករងរបួសមានចំនួនជិត ៤០០នាក់។
អ្នកដែលបានរួចផុតជីវិតពីសោកនាដកម្មនេះនៅតែចងចាំមិនអាចបំភ្លេចបានចំពោះហេតុការណ៍ដ៏សែនរន្ធត់នោះ។ ចំណែកពលរដ្ឋដែលត្រូវបានបណ្តេញចេញទាំងបង្ខំពីសំណាក់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថាបនិកធនាគារកាណាឌីយ៉ា ថាឧបទ្ទវហេតុអាក្រក់នេះគួរតែកើតឡើងទៅលើក្រុមហ៊ុន។
ចំណែកឯក្រុមអង្គការសង្គមស៊ីវិលក៏ដូចជាជនរងគ្រោះ បានទាមទារឲ្យអាជ្ញាធរបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតឱ្យបានដឹងការពិត និងរកអ្នកទទួលខុសត្រូវ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះ...