TAG
កោះភូកេត
ក្រុមតស៊ូមតិថាខ្មែរមានរដ្ឋាភិបាលកំសាកទុកប្រើសម្រាប់កាត់ដីឲ្យវៀតណាម ដើម្បីកុំឲ្យមានសង្គ្រាមជាមួយបរទេសឈ្លានពានមួយនេះ
បញ្ញវន្តខ្មែរនៅក្រៅស្រុក បានលើកឡើងថា ខ្មែរមានរដ្ឋាភិបាលកំសាកមួយទុកប្រើសម្រាប់កាត់ដីឲ្យវៀតណាម ដើម្បីកុំឲ្យមានសង្គ្រាមជាមួយបរទេសឈ្លានពាននេះ ខណៈវៀតណាម ព្យាយាមយកដីខ្មែរម្តងហើយម្តងទៀតមិនខ្លាចសង្គ្រាមទាល់តែសោះ។
ការអះអាងនេះ ធ្វើឡើងដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជាដែលបានចុះហត្ថលេខាយល់ព្រមឲ្យរដ្ឋាភិបាលវៀតណាម កាន់កាប់កោះត្រល់ និងចង្កោមកោះក្រចកសេះ ដែលជារបស់ខ្មែរ ខណៈកោះទាំងនោះបានក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
គេហទំព័របរទេសមួយដែលមានឈ្មោះថា NIKKEI ASIA បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដោយដាក់ចំណងជើងថា «ឋានសួគ៌ចុងក្រោយរបស់វៀតណាម» មានគម្រោងប្រកួតជាមួយកោះភូកេតរបស់ថៃ និងកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...
មន្ត្រីបក្សប្រឆាំងថាកោះត្រល់របស់ខ្មែរដែលវៀតណាមត្រួតត្រាអាចរកចំណូលចូលជាតិគេរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា ខ្មែរពិតជាឈឺចិត្តណាស់ ព្រោះកោះត្រល់ដែលជារបស់ដូនតាខ្មែរត្រូវបានវៀតណាមត្រួតត្រា ថែមទាំងអាចរកចំណូលចូលក្នុងសេដ្ឋកិច្ចជាតិរបស់គេដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈខ្មែរម្ចាស់ទឹកដីបានត្រឹមឈរមើលគេរកស៊ីលើទឹកដីខ្លួនឯងប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៩ ខែមិថុនា នេះថា រដ្ឋាភិបាលក្រុងហាណូយ បានយកកោះត្រល់ដែលពួកគេរំលោភយកពលរដ្ឋខ្មែរទៅប្រកួតរកចំណូលសេដ្ឋកិច្ចឲ្យជាតិគេជាមួយនឹងកោះភូកេត ប្រទេសថៃ និងកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកអះអាងថា កោះត្រល់ដែនដីខ្មែរក្បែរខេត្តកំពត ចម្ងាយមិនដល់ ២០គីឡូម៉ែត្រផងនោះ ត្រូវវៀតណាមឈ្លានពានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិ...