TAG
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ក្រសួងព្រមានផ្ដន្ទាទោសនិងពិន័យចំពោះពលរដ្ឋបន្តប្រើឧបករណ៍បង្កើនសេវាទូរស័ព្ទ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមានផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ចំពោះពលរដ្ឋណាដែលនៅតែបន្តប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់ដល់សេវាទូរស័ព្ទចល័តនៅកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវាតាមគេហដ្ឋាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះថា តាមរយៈនៃការចុះត្រួតពិនិត្យ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរស័ព្ទចល័ត ក្រសួងបានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តនៅក្នុងតំបន់ដែលមានឧបករណ៍នោះ។
ក្រសួងប្រៃសណីយ៍ ស្នើឱ្យពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ធ្វើការរុះរើ ដកចេញ...