30 C
Phnom Penh

TAG

ខៀវ សំផន

លោក ខៀវ សំផន ស្នើសុំ​អាច​ប្រើ​កុំព្យូទ័រ​បន្ត​ដើម្បី​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​បាន​ចងក្រង

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក ខៀវ សំផន បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​កូនក្ដី​របស់​ខ្លួន​ប្រើ​កុំព្យូទ័រ​បន្ត ដើម្បី​អាច​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​បាន​ចងក្រង​ទុក​នា​ពេល​កន្លងមក។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ខៀវ សំផន គឺ​លោក គង់ សំអុន បាន​ប្រាប់​ទៅ​វិទ្យុ​បារាំង​កាលពី​ម្សិលមិញ (ថ្ងៃទី​១៥ សីហា) ថា ការ​ស្នើ​នេះ​បន្ទាប់ពី​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក ខៀវ សំផន ប្រើប្រាស់​កុំព្យូទ័រ​បន្ត បើ​ទោះ​កុំព្យូទ័រ​ចាស់​របស់​លោក​ត្រូវ​បាន​មេធាវី​យក​ទៅ​ជួសជុល​ឲ្យ​រួច​ហើយ​ក្ដី។ លោក គង់ សំអុន អះអាង​ថា កន្លងមក កូនក្ដី​របស់​លោក​អាច​ប្រើ​កុំព្យូទ័រ​បាន...

ទូត​អាមេរិក​ថ្លែងការណ៍​អំពី​ករណី​ក្ដី​ចុងក្រោយ​និង​ការ​តម្កល់​សាលក្រម​លើ​លោក ខៀវ សំផន

តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នៅ​កម្ពុជា (ECCC) នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​បាន​សម្រេច​តម្កល់​សាលក្រម និង​ទោស​ជាប់​ពន្ធនាគារ​ជា​លើក​ទី​២ នៃ​អតីត​ប្រធាន​រដ្ឋ​ខ្មែរក្រហម​ឈ្មោះ ខៀវ សំផន ពី​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​និង​បទ​រំលោភ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។ សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា ក្នុង​ពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​បិទ​បញ្ចប់​ករណី​ចុងក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ដំណើរការ​ក្តី​ដែល​អូស​បន្លាយ​អស់​ជាង ១៧​ឆ្នាំ​មក​នេះ ECCC បាន​បន្សល់​ទុក​ជា​កេរដំណែល​មួយ​ដែល​បង្ហាញ​ច្បាស់លាស់​នូវ​បទឧក្រិដ្ឋ​ដ៏​អាក្រក់​បំផុត​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប និង​ការ​រួម​វិភាគទាន​ចំពោះ​ការ​ស្វែងរក​ការពិត ការ​ផ្សះផ្សា​គ្នា និង​យុត្តិធម៌​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយ​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ...

Latest news