27 C
Phnom Penh

TAG

ច្រាយ នីម

កូដករ​១៥៦​នាក់​ត្រូវ​បាន​ចាប់​បង្ខំ​ដាក់​ឡាន​ដឹក​យក​ទៅ​ចត្តាឡីស័ក​បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី

កូដករ​ជាង ១៥០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ដាក់​រថយន្ត​ទាំង​បង្ខំ និង​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែកព្នៅ បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត ខណៈ​សមត្ថកិច្ច​ក៏​បាន​រារាំង​ក្រុម​អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​មិន​ឱ្យ​ចូល​ទៅ​ជិត​ទីតាំង​ដែល​ចាប់​កូដករ​ផង​ដែរ​នោះ។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ១៥៦​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ មីនា បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ថ្មី​ទៀត ក្រោយ​ពី​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព ១១​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះលែង ខណៈ​វិវាទ​ការងារ​ក៏​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នោះ។ កូដករ​ម្នាក់​ក្នុង​ចំណោម ១៥៦​នាក់​ដែល​បាន​ចេញ​ធ្វើ​កូដកម្ម គឺ​កញ្ញា ស្រី ពៅ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡាយ​រៀបរាប់​ថា ពួកគាត់​ជា​កូដករ​ចង់​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​កូដករ​តែប៉ុណ្ណោះ...

Latest news