28 C
Phnom Penh

TAG

ជនភៀសសឹក

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រៀម​ដី ៤០០​ហិកតា​សង់​ផ្ទះ​ឱ្យ​ជនភៀសសឹក ក្រោយពី​ថៃ ឈ្លានពាន​យក​ដី​ខ្មែរ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ប្រកាស​ត្រៀម​ដី ៤០០​ហិកតា​ដើម្បី​សាងសង់​ផ្ទះ​ឱ្យ​ពលរដ្ឋ​ភៀស​សឹក​ដែល​ត្រូវ​យោធា​ថៃ ហ៊ុមព័ទ្ធ​យក​ដីធ្លី ក្រោយ​យោធា​ថៃ បើក​ប្រតិបត្តិការ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ទាប់ពី​មាន​បទ​ឈប់​បាញ់។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៦ បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀបចំ​ដីធ្លី​ដើម្បី​សង់​ផ្ទះ​សម្រាប់​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ដែល​យោធា​ថៃ ហ៊ុមព័ទ្ធ​អាច​មក​រស់នៅ​ជា​បណ្ដោះអាសន្ន​លើ​ផ្ទៃដី​ទំហំ ៤០០​ហិកតា ស្ថិត​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ បើ​តាម​ប្រភព​ដដែល ទីតាំង​ដែល​យោធា​ថៃ ហ៊ុមព័ទ្ធ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ​យក​ដីធ្លី ផ្ទះសម្បែង​មាន​ដូចជា នៅ​ក្នុង​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ស្ថិត​នៅ​ឃុំ​អូរបីជាន់...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា​ការ​រៀបចំ​ផ្ទះ​ជូន​ពលរដ្ឋ​ភៀស​សឹក​គឺជា​ការ​រស់នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពលរដ្ឋ​ដែល​បាន​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ដោយសារ​ទាហាន​ថៃ ហ៊ុមព័ទ្ធ​យក មាន​ចំនួន ៦​ភូមិ ២​ឃុំ ដែល​ស្ថិត​ក្នុង​ស្រុក​ចំនួន​ពីរ។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២៣ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ការងារ​កំពុង​ដំណើរការ​សាងសង់​ផ្ទះ​បាន​មួយ​ចំនួន និង​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ ចូល​ទៅ​រស់នៅ​ជា​បណ្ដោះអាសន្ន​សម្រាប់​ជំហាន​ដំបូង​តាមរយៈ​នៃ​ការ​ចាប់​ឆ្នោត។ ប្រភព​ដដែល អះអាង​ថា រាជរដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ដីធ្លី​ជា​គម្រោង​របស់​សមាគម​អតីត​យុទ្ធជន ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​សម្រាប់​ការ​រស់នៅ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​ជាង ២០០​គ្រួសារ​ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន

អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ការ​រស់នៅ​របស់​ពលរដ្ឋ​ភៀស​សឹក​ជាង ២០០​គ្រួសារ (២០៣​គ្រួសារ) ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ឱ្យ​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​នា​ពេលនេះ ពីព្រោះ​ទីតាំង​ដែល​ត្រូវ​បាន​រៀបចំ​នោះ គ្រាន់តែ​ជា​តំបន់​វាលរហោឋាន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក្នុង​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា តំបន់​ដែល​ត្រូវ​បាន​ជ្រើសរើស​សាងសង់​ជម្រក​បណ្ដោះអាសន្ន​សម្រាប់​ពលរដ្ឋ​ភៀស​សឹក​ទាំងនោះ មិន​ឃើញ​មាន​ទីផ្សារ សាលារៀន មន្ទីរពេទ្យ និង​ស្នាក់ការ​ផ្តល់​សេវា​សាធារណៈ​ណា​មួយ​ឡើយ ដូច្នេះ​ប្រសិនបើ​ពិនិត្យ​តាម​តថភាព​ជាក់ស្តែង គឺ​ហាក់ដូចជា​រដ្ឋាភិបាល​យក​ពលរដ្ឋ​ទាំងនោះ​ទៅ​បំបរបង់​ចោល​ទៅវិញ។ លោក​បន្ត​ថា...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​ពលរដ្ឋ​បាត់បង់​ផ្ទះសម្បែង​ក្នុង​ជម្លោះ​ព្រំដែន​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម

អង្គការ​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ពិចារណា​ដាក់​បញ្ចូល​ពលរដ្ឋ​ចាកចេញ​ពី​ភូមិ​ដែល​ទាហាន​ថៃ ព័ទ្ធ​លួស​បន្លា​កាន់កាប់ ចូល​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌ (បណ្ណ​ក្រីក្រ) ជាបន្ទាន់​ក្នុង​ពេលនេះ ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ​ពួកគាត់។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​៨ ខែ​កុម្ភៈ ថា ការ​ដាក់​បញ្ចូល​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ទៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម បន្ទាប់ពី​ពួកគេ​បាន​បាត់បង់​ដីធ្លី ផ្ទះសម្បែង និង​អចលនទ្រព្យ​ផ្សេងៗ​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងនោះ​ទទួល​បាន​ជំនួយ​ជា​សាច់ប្រាក់​សម្រាប់​ថែទាំ​សុខភាព និង​សេវា​សង្គម​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ។ លោក មឿន...

ជនស៊ីវិល​កម្ពុជា​ស្លាប់​កើន ១៩​នាក់ រង​របួស ៧៩​នាក់ ខណៈ​ជនភៀសសឹក​កើន​ជាង ៥២​ម៉ឺន​នាក់​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ

រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា អស់​រយៈពេល ១៦​ថ្ងៃ​ដែល​កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​យ៉ាង​កំរោល​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​ស្លាប់ ១៩​នាក់ រង​របួស ៧៩​នាក់ រួម​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​ផង​ដែរ ខណៈ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ដល់​ជាង ៥២​ម៉ឺន​នាក់​រហូត​មក​ដល់​ពេលនេះ។ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កងទ័ព​ឈ្លានពាន​ថៃ បាន​ប្រើ​អាវុធ​ធុន​ធ្ងន់ និង​គ្រប់​ប្រភេទ ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក F-16 នាវាចម្បាំង...

យោធា​ថៃ បាន​សម្លាប់​ជនស៊ីវិល​កម្ពុជា​កើន ១៧​នាក់ ខណៈ​អ្នក​រង​របួស​កើន ៧៧​នាក់ និង​ជនភៀសសឹក​កើន​ជាង ៤​សែន​នាក់

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ការ​វាយប្រហារ​ពី​សំណាក់​ភាគី​ថៃ នៅ​ថ្ងៃទី​១៧ ធ្នូ នេះ បាន​សម្លាប់​ជនស៊ីវិល​កើន​ឡើង​ដល់ ១៧​នាក់ ក្នុង​នោះ​គឺ​មាន​ទារក ១​នាក់​ដែរ ខណៈ​ពលរដ្ឋ​ដែល​រង​របួស​បាន​កើន​ឡើង​ដល់ ៧៧​នាក់។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា គិត​ចាប់ពី​ម៉ោង ០៥ និង ០០​នាទី ថ្ងៃទី​១៦ ដល់​ម៉ោង...

HRF៖ ស្ថានភាព​មនុស្សធម៌​តាម​ព្រំដែន​ខ្មែរ-ថៃ មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​ពលរដ្ឋ​ភៀស​សឹក​កើន​ឡើង

វេទិកា​ឆ្លើយតប​មនុស្សធម៌ ហៅ​កាត់ HRF បាន​ចេញ​របាយការណ៍​បង្ហាញ​ថា អស់​រយៈពេល ៩​សប្តាហ៍ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់ ស្ថានភាព​មនុស្សធម៌​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ឡើង។ យោង​តាម​របាយការណ៍​ស្ដីពី​ស្ថានភាព​តាម​ព្រំដែន​ខ្មែរ-ថៃ ចាប់ពី​ថ្ងៃទី​១៣ ខែ​កញ្ញា ដល់​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៥ អស់​រយៈពេល ៩​សប្តាហ៍ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់ ស្ថានភាព​មនុស្សធម៌​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ភាព​ប្រសើរ​ឡើង។ របាយការណ៍​ខាងលើ​អះអាង​ថា ចំពោះ​ការ​បន្លាស់​ទី​របស់​ប្រជាជន​មាន​ការ​ប្រែប្រួល ដោយសារ​គិត​ត្រឹម​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ដែល​បន្លាស់​ទី​ដោយសារ​សង្គ្រាម បាន​កើន​ដល់​ជាង...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​យកចិត្ត​ទុកដាក់​ជនភៀសសឹក​ខ្មែរ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ រៀបចំ​ទីទួល​សុវត្ថិភាព និង​ដោះស្រាយ​ការ​ស្នាក់នៅ ហូបចុក​ដល់​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​ត្រូវ​ជម្លៀស​ចេញពី​តំបន់​ប្រយុទ្ធ។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល ត្រូវ​សហការ​ដោះស្រាយ​តាម​ដំណើរការ​ជាក់ស្ដែង ធ្វើ​យ៉ាងណា​យកចិត្ត​ទុកដាក់​លើ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់កាល​លំបាក​នេះ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ...

Latest news

© 2021, ដេលី. All rights reserved.