TAG
ជា ចាន់តូ
ធនាគារជាតិថាអតិផរណានៅកម្ពុជាកើនឡើងជាង ៧% បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ត្អូញត្អែរថា អតិផរណានៅកម្ពុជាបានកើនឡើងដល់ ៧,២% ក្នុងឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយ បណ្ដាលមកពីវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលលើតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោក។
ទេសាភិបាលធនាគារជាតិកម្ពុជា លោក ជា ចាន់តូ បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់រហូតដល់...