26 C
Phnom Penh

TAG

ជឹង សុគន្ធាវី

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​តាមដាន​ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នានា​ទៅ​ឱ្យ​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្ដេជ្ញា​តាមដាន​ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នានា​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន វ័នម័រ (One More) របស់​ឧកញ៉ា ជឹង សុគន្ធាវី ធ្វើជា​កម្មសិទ្ធិ​បន្ត​ទៀត ហើយ​ពួកគេ​ក៏​នឹង​ប្ដេជ្ញា​នៅតែ​បន្ត​ពហិការ​មិន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ឧកញ៉ា​រូប​នេះ​ដែរ បើ​រដ្ឋាភិបាល​នៅតែ​មិន​ដក​សិទ្ធិ​កាន់កាប់​លើ​ដី​ក្នុង​តំបន់​អភិរក្ស​ពី​ក្រុមហ៊ុន​នានា​របស់​ឧកញ៉ា ជឹង សុគន្ធាវី ទេ​នោះ។ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា នេះ ដោយ​លើកឡើង​ពី​ការ​តាមដាន​របស់​ខ្លួន​ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នានា ជាពិសេស​ក្នុង​ឧទ្យាន​ជាតិ​កែប ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ជឹង សុគន្ធាវី នា​ពេល​កន្លងមក...

លោក ហ៊ុន សែន កាត់​ដី​ជិត​៣០​ហិកតារ​ពី​ឧទ្យាន​ជាតិ​កែប​ជួល​ឱ្យ​កូនស្រី​យាយ​ភូ

បុរស​ខ្លាំង​ក្រាញ​អំណាច​ដែល​ចូលចិត្ត​កាត់​ដី​ទន្លេ កាត់​ដី​បឹង កាត់​ដី​ព្រៃ លោក ហ៊ុន សែន ឥឡូវ​នេះ​លោក​បាន​បញ្ជា​ឲ្យ​កាត់​ដី​ជិត ៣០​ហិកតារ​ចេញពី​ឧទ្យាន​ជាតិ​កែប ដើម្បី​ជួល​ឲ្យ​ក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) របស់​ឧកញ៉ា ជឹង សុគន្ធាវី ជា​កូនស្រី​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ក្រោម​ហេតុផល​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍។ អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២...

កូនស្រី​បង្កើត​របស់ «យាយ​ភូ» ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ» ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»។ អ្នកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​បង្កើត​របស់​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា គឺ​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ»។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ការ​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»...

Latest news