31 C
Phnom Penh

TAG

ជួញដូរ​ក្រលៀន

លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​រឿង​នេះ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថា​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ដូរ​ក្រលៀន​ចាប់តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ដោយ​ការ​វះកាត់​នេះ​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ទោះបីជា​កម្ពុជា​ធ្វើ​បាន​ហើយ​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​បាន​ដឹង ហើយ​ពេល​មាន​ជំងឺ​ខូច​ក្រលៀន តម្រូវ​ឱ្យ​ពួកគាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ដូរ​សរីរាង្គ។ លោក...

ស្ត្រី​ថៃ​ដែល​ថា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​សារភាព​ថា​ខ្លួន​ប្រឌិត​រឿង​ដើម្បី​ឆាប់​បាន​ទៅ​ស្រុក​វិញ

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា បាន​សារភាព​ដល់​សមត្ថកិច្ច​ថា ករណី​នេះ​គឺ​នាង​ប្រឌិត​ឡើង​ដោយសារតែ​នាង​បាន​ចូល​មក​កម្ពុជា​ខុសច្បាប់ ហើយ​បារម្ភ​ខ្លាច​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន។ សារព័ត៌មាន​ពីរ​របស់​ថៃ គឺ Thai Examiner និង Thai PBS World បាន​ស្រង់​សម្ដី​របស់​នគរបាល​កម្ពុជា និង​នគរបាល​ថៃ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​ប្រទេស​ថៃ ថា​ស្ត្រី​ថៃ​រូប​នោះ​បាន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ដូច្នេះ​នាង​បារម្ភ​ខ្លាច​សមត្ថកិច្ច​កម្ពុជា​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​នាង ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​ឆាប់។ បើ​តាម​សារព័ត៌មាន​ថៃ​ទាំង​ពីរ​នេះ មូលហេតុ​ដែល​នាង​ប្រឌិត​រឿង​ឡើង ដើម្បី​នាង​អាច​រួចផុត​ពី​ចំណាត់ការ​ផ្លូវច្បាប់​ពី​សមត្ថកិច្ច​កម្ពុជា ហើយ​អាច​ទៅកាន់​ប្រទេស​ថៃ​វិញ​បាន​លឿន។ នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ...

Latest news