26 C
Phnom Penh

TAG

ជួន សុវណ្ណ

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ខណៈ​អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​នេះ​ថា​គ្រាន់តែ​ស្រែក​ឱ្យ​ឮ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ជា​ខ្នង​បង្អែក​ធំ​នៅ​ពីក្រោយ​អ្នក​លក់​គ្រឿងញៀន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ​លើកឡើង​បែប​នេះ ក្រោយ​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ បាន​ស្នើ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​រដ្ឋ រដ្ឋមន្ត្រី ៥​រូប...

គ្រឿងញៀន​ជិត ៨​តោន​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១

គ្រឿងញៀន​ជិត ៨​តោន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទោះបីជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាង​ម៉ឺងម៉ាត់​បែប​ណា​ក្ដី។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ជិត ៨​តោន ឬ​ស្មើ​នឹង ៧៦២៤,៣១​គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២១។ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០២០។ បើ​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត ៨​តោន​ដែល​សមត្ថកិច្ច​ដុត​បំផ្លាញ​នៅ​ថ្ងៃ​នេះ គឺ​ទទួល​បាន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង...

Latest news