32.1 C
Phnom Penh

TAG

ដូណាល់ ត្រាំ

មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ចោទ​សួរ​អំពី​ទង្វើ​សហរដ្ឋ​អាមេរិក​ពី​ការ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ថា​តើ​សំអាង​លើ​ច្បាប់​អ្វី?

ការ​ចាប់​ខ្លួន​ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) តាមរយៈ​ការ​លុកលុយ​ដោយ​កងកម្លាំង​អាមេរិកាំង បាន​បង្កើត​ការ​ភ័យ​ព្រួយ និង​ការ​ថប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក។ ការ​ធ្វើ​អន្តរាគមន៍​ពី​យោធា​សហរដ្ឋ​អាមេរិក ដោយ​បង្ខំ​ចាប់​លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុយអេឡា ពី​បក្ស​សង្គម​និយម បែប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រដ្ឋប្រហារ​ដែល​ខុស​ច្បាប់​អន្តរជាតិ មិន​មាន​មូលហេតុ​សមរម្យ និង​អាច​បង្ក​អស្ថិរភាព​ទាំង​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។ មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ជាពិសេស​ក្នុង​សហភាព​អឺរ៉ុប ចោទ​សួរ​អំពី​ទង្វើ​សហរដ្ឋ​អាមេរិក ថា​តើ​សំអាង​លើ​ច្បាប់​អ្វី? អំពើ​បែប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ផ្ទុយ​នឹង​បទដ្ឋាន​អន្តរជាតិ មិន​គោរព​សិទ្ធិ​អធិបតេយ្យ និង​អាច​នាំ​ឲ្យ​កើតមាន​ស្ថានភាព​អនាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា។ វា​ជា​គោលនយោបាយ​ដែល​កើត​ចេញពី​ភាព​វឹកវរ...

ប្រវត្តិ​នយោបាយ​មេដឹកនាំ​ផ្ដាច់ការ នីកូឡាស ម៉ាឌូរ៉ូ ខណៈ​ទីក្រុង​ប៉េកាំង រិះគន់​ក្រុង​វ៉ាស៊ីនតុន អំពី​រឿង​ប្រើ​ច្បាប់

កាលពី​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦ កងកម្លាំង​កុម្ម៉ង់ដូ​ប្រតិបត្តិការ​ពិសេស Delta Forces នៃ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក ចម្រុះ​នឹង​កម្លាំង​ផ្សេង​ទៀត ដោយ​មាន​ការ​គាំទ្រ​ពី​កង​យន្តហោះ​ជាង ១៥០​គ្រឿង រួម​នឹង​នាវាចម្បាំង​ជាច្រើន​គ្រឿង បាន​បើក​ការ​វាយឆ្មក់​ទៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​វាយប្រហារ​លើ​ទីតាំង​យោធា​របស់​វេណេហ្ស៊ុយអេឡា ជាង ២០​ទីតាំង ក្នុង​នោះ​មាន​ទាំង​វិមាន​ប្រធានាធិបតី​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​ផង​ដែរ។ ប្រតិបត្តិការ​នេះ ក្រោយ​បទបញ្ជា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុង​ប្រតិបត្តិការ​ពិសេស​នេះ ជិត ៣​ម៉ោង បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនផ្ដាច់ការ​វេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ...

លោក ដូណាល់ ត្រាំ គំរាម​វាយ​អ៊ីរ៉ង់ ប្រសិនបើ​រដ្ឋអំណាច​នេះ​ហ៊ាន​សម្លាប់​ក្រុម​បាតុករ ខណៈ​ការ​តវ៉ា​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ដើម្បី​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​រដ្ឋអំណាច​នៅ​ប្រទេស​អ៊ីរ៉ង់ សម្លាប់​ក្រុម​បាតុករ ដែល​នៅ​ខណៈ​នេះ​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ការ​កើន​ឡើង​ថ្លៃ​ទំនិញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ឈាន​ដល់​ការ​បង្ក​ឱ្យ​មាន​មនុស្ស​បាត់បង់​ជីវិត ដំណាល​ពេល​បាតុកម្ម​ផ្ទុះ​រីក​រាលដាល​ដល់ ២១​ខេត្ត-ក្រុង​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២ ខែ​មករា ឆ្នាំ​២០២៦។ ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social លោក ដូណាល់ ត្រាំ អះអាង​ថា ប្រសិនបើ​រដ្ឋអំណាច​នៅ​អ៊ីរ៉ង់ បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ដោយ​ហិង្សា​ដែល​ជា​ទម្លាប់​របស់​អាជ្ញាធរ ចំពោះ​សហរដ្ឋ​អាមេរិក​នឹង​ចូល​ទៅ​ជួយ​សង្គ្រោះ​អ្នក​ទាំងនោះ។ លោក​ប្រធានាធិបតី...

មហាអំណាច​អាមេរិក និង​ចិន សាទរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា

លោក ដូណាល់ ត្រាំ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន អបអរ​សាទរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា ចំពោះ​ការ​បញ្ចប់​សង្គ្រាម​ព្រំដែន​តាមរយៈ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បន្ទាប់ពី​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ២១​ថ្ងៃ។ ក្នុង​សង្គ្រាម​ព្រំដែន ២១​ថ្ងៃ​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រត់​ភៀស​ខ្លួន​កើន​ឡើង​ដល់​ទៅ​ជា ១​លាន ៣០​ម៉ឺន​នាក់ ក្នុង​នោះ ជនភៀសសឹក​ប្រទេស​ថៃ ប្រមាណ​ជា ៧០​ម៉ឺន​នាក់ និង​ជនភៀសសឹក​កម្ពុជា ជិត ៦៤​ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​នៃ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា...

ផែនការ​សន្តិភាព ២០​ចំណុច​ថ្មី​មិន​តម្រូវ​ឱ្យ​អ៊ុយក្រែន បោះបង់​តំបន់​ដុនបាស និង​មិន​ហាម​ចូល​សមាជិក​ណាតូ

ក្រុម​អ្នក​ចរចា​អាមេរិកាំង និង​អ៊ុយក្រែន កំពុងតែ​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​លើ​សេចក្តី​ព្រាង​ថ្មី​អំពី​ផែនការ​សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ ចង់បាន​ឲ្យ​អនុវត្ត​ទាំង ២០​ចំណុច។ តាម​សេចក្តី​ព្រាង​ថ្មី​នេះ សហរដ្ឋ​អាមេរិក​មិន​តម្រូវ​ឲ្យ​អ៊ុយក្រែន បោះបង់​តំបន់​ដុនបាស ហើយ​ក៏​មិន​បាន​ហាមឃាត់​អ៊ុយក្រែន ចូល​ជា​សមាជិក​អង្គការ​ណាតូ (NATO)។ តែ​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ស្នើ​ឲ្យ​ភាគី​អ៊ុយក្រែន និង​រុស្ស៊ី បង្កើត​តំបន់​គ្មាន​កងទ័ព ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​បញ្ជាក់​ថា សេចក្តី​ព្រាង​ទាំង...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អះអាង​ថា​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ដោះស្រាយ​ជម្លោះ​ខ្មែរ-ថៃ​សាជាថ្មី

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) អះអាង​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​សម្របសម្រួល​ការ​ពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា-ថៃ សាជាថ្មី ខណៈ​កម្ពុជា ប្ដេជ្ញា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​បន្ត​អនុវត្ត​តាម​ស្មារតី​សេចក្ដី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ជានិច្ច។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា លោក ម៉ាកូ រ៉ូប៊ីអូ បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត...

មហាអំណាច​ពីរ​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​រិះគន់​នយោបាយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា

រុស្ស៊ី និង​ចិន រិះគន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​សម្ពាធ​យោធា និង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ហៅ​ការ​ប្រព្រឹត្ត​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក គឺជា​ទង្វើ​របស់​ពួក cowboy ព្រោះ​វា​បង្ក​អសន្តិសុខ​តំបន់​សមុទ្រ​ការីបៀន (Caribbean) នៃ​តំបន់​អាមេរិក​ឡាទីន។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Arab News ការ​រិះគន់​វាយប្រហារ​ធ្វើឡើង​ដោយ​មហាអំណាច​រុស្ស៊ី និង​ចិន នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រដ្ឋាភិបាល​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​បាន​ស្នើសុំ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​កិច្ចប្រជុំ​នេះ​ធ្វើ​ដោយ​មាន​ការ​គាំទ្រ​ពី​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ខណៈ​របប​លោក នីកូឡាស...

ទីបំផុត លោក ដូណាល់ ត្រាំ ចោទ​ថៃ ថា​ជា​អ្នក​បង្ក​សង្គ្រាម​សាជាថ្មី​ទៅ​លើ​កម្ពុជា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ថៃ ថា​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​តានតឹង​ជាមួយ​កម្ពុជា​បាន ហើយ​ក៏​ផ្ដើម​សង្គ្រាម​វាយប្រហារ​លើ​កម្ពុជា។ លោក ត្រាំ លើកឡើង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ថៃ និង​កម្ពុជា បាន​ផ្ទុះ​ឡើង​ជា​ថ្មី ទោះបីជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​កើតឡើង​ក្រោម​ការ​សម្របសម្រួល​របស់​លោក​ក៏ដោយ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ត្រាំ បាន​ថ្លែង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​រូបលោក​បាន​ចូលរួម​ជា​អធិបតី​ផ្ទាល់ ដោយ​មាន​គោលបំណង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​អាស៊ីអាគ្នេយ៍​ទាំង​ពីរ​មាន​ស្ថិរភាព​ឡើងវិញ។ លោក ត្រាំ បាន​បញ្ជាក់​ថា...

លោក ដូណាល់ ត្រាំ អះអាង​ថា​ប្រទេស​ថៃ ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​មក​លើ​ប្រទេស​កម្ពុជា​សាជាថ្មី

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អះអាង​ថា ប្រទេស​ថៃ គឺជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​ទៅ​លើ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ឱ្យ​ប្រញាប់​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​បាន​ឆាប់​ផង​ដែរ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ពិធី​ប្រកាស​ការ​ផលិត​នាវាចម្បាំង​ខ្នាត​យក្ស​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម និង​រដ្ឋមន្ត្រី​កងទ័ព​ជើងទឹក​អាមេរិក កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​ថៃ គឺជា​អ្នក​ចាប់ផ្តើម​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា សាជាថ្មី។ លោក ដូណាល់ ត្រាំ បញ្ជាក់​ថា...

ប្រជាជន​អ៊ុយក្រែន​ភាគច្រើន​ទាត់​ចោល​ការ​ទាមទារ​ឱ្យ​អ៊ុយក្រែន កាត់​ទឹកដី​ដូរ​យក​សន្តិភាព

ស្ថាប័ន​ស្ទង់មតិ​មួយ​នៅ​ទីក្រុង​គៀវ បាន​ប្រកាស​ថា ប្រជាជន​អ៊ុយក្រែន ៣​ភាគ​៤ បាន​បង្ហាញ​ការ​ជំទាស់​ចំពោះ​ការ​សម្បទាន​ធំៗ​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​ជាមួយ​រុស្ស៊ី ខណៈ​លោក ត្រាំ សង្ឃឹម​ថា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នឹង​ដល់​កិច្ចព្រមព្រៀង​ឆាប់ៗ​នេះ​ហើយ។ លទ្ធផល​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​ជំហរ​របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​អំពី​ការស្ទង់មតិ​របស់​វិទ្យាស្ថាន​សង្គមវិទ្យា​អន្តរជាតិ​គៀវ ដែល​រក​ឃើញ​ថា ៧២% នៃ​ប្រជាជន ត្រៀម​ខ្លួន​ទទួលយក​កិច្ចព្រមព្រៀង​ដែល​ព្យួរ​ការ​ប្រយុទ្ធ​នៅ​ជួរមុខ តែ ៧៥% ចាត់ទុក​ផែនការ​ដែល​តម្រូវ​ឱ្យ​កាត់​ទឹកដី ឬ​កម្រិត​ទំហំ​កងទ័ព​ដោយ​គ្មាន​ការ​ធានា​សន្តិសុខ​ច្បាស់លាស់ ថា​ជា​បញ្ហា​មិន​អាច​ទទួលយក​បាន​ឡើយ។ ជាមួយ​គ្នា​នេះ ការស្ទង់មតិ​បាន​បង្ហាញ​ចំពោះ​ការ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី...

Latest news

© 2021, ដេលី. All rights reserved.