32.9 C
Phnom Penh

TAG

ឌី វិជ្ជា

លោក សម រង្ស៊ី រំឭក​កូន​អតីត​មេ​ប៉ូលិស​ឱ្យ​វែក​មុខ​មេខ្លោង​ឃាតកម្ម​សង​គុណ​ឪពុក​ដែល​គេ​ធ្វើ​ឃាត​កាលពី​១៧​ឆ្នាំ​មុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឌី វិជ្ជា សហការ​ជាមួយ​រដ្ឋាភិបាល​បារាំង វែក​មុខ​រក​ឃាតករ​ពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក លិម គិមយ៉ា គឺ​ស្មើ​នឹង​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​ឪពុក​លោក គឺ​លោក ហុក ឡង់ឌី កាលពី ១៧​ឆ្នាំ​មុន​ដែរ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាកចេញ​របស់​លោក ស ខេង ទៅ​បារាំង ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រទេស​បារាំង ក្នុង​ពេល​នេះ ទំនង​ជា​ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ក្នុង​បំណង​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក ស ខេង ក្នុង​កងកម្លាំង​នគរបាល​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia...

កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត​អ្នក​ញុះញង់​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី

កូនប្រសា​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​អ្នក​ញុះញង់​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ប៉ុន្តែ​អ្នកវិភាគ​ថា ការ​តែងតាំង​នេះ គឺ​ដើម្បី​បង្កើន​អំណាច​សម្លុត​ពលរដ្ឋ​រងគ្រោះ និង​ការពារ​កំហុស​គ្រួសារ ហ៊ុន ប៉ុណ្ណោះ។ លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត។ សេចក្ដី​សម្រេច​អំពី​ការ​កែសម្រួល​សមាសភាព​របស់​អគ្គស្នងការ​នគរបាល​ជាតិ...

Latest news

© 2021, ដេលី. All rights reserved.