TAG
ទង់ជាតិច្នៃសម្លៀកបំពាក់
អាជ្ញាធរជាតិអប្សរា៖ ការយកទង់ជាតិខ្មែរច្នៃជាម៉ូដសម្លៀកបំពាក់គឺជាការប្រមាថជាតិ
អាជ្ញាធរជាតិអប្សរាកម្ពុជា អះអាងថា ការយកទង់ជាតិដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ មិនមែនជាការគោរពស្រឡាញ់ទង់ជាតិនោះទេ ប៉ុន្តែជាការប្រមាថជាតិឯងទៅវិញ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាកម្ពុជា លោក ឡុង កុសល អះអាងកាលពីថ្ងៃទី០៧ ខែមីនា នេះថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែគោរពទង់ជាតិរបស់ខ្លួនដោយស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដីដែលជាតិមាតុភូមិរបស់ខ្លួនដោយពិតប្រាកដ។ ទង់ជាតិគឺជារូបតំណាងដើម្បីរំឭកដល់វីរជនខ្មែរដែលបានពលីក្នុងសង្គ្រាមការពារជាតិ ប្រជាជន និងទឹកដីនាពេលកន្លងមក។
ប្រភពដដែលអះអាងថា ការយករូបសញ្ញាទង់ជាតិមកច្នៃម៉ូតសម្លៀកបំពាក់ គឺជាការប្រមាថជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ ព្រោះថានៅពេលដែលគេស្លៀកពាក់ជាអាវ ឬជាខោ ពួកគេច្បាស់ជាអង្គុយលើសម្លៀកបំពាក់របស់ពួកគេជាមិនខាន។ ដូច្នេះ ប្រៀបបាននឹងអង្គុយលើទង់តំណាងឱ្យជាតិខ្មែរទាំងមូលដូច្នោះដែរ។
លោក ឡុង...