38 C
Phnom Penh

TAG

ទាសករ​លក់​ឈាម

លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី ទាសករ​ឈាម​នៅ​កម្ពុជា ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ហៅ​កាត់​ថា គ.ជ.ប.ជ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តែងតែ​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព និង​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំពោះ​ល្បិច​កល​ថ្មីៗ​នៃ​ជនល្មើស ដែល​ធ្វើការ​ជួញដូរ​មនុស្ស​យ៉ាង​ហ្មត់ចត់។ លោក ស ខេង...

តុលាការ​ឃុំ​ខ្លួន​ជនជាតិ​ចិន​៣​នាក់​ករណី​ផ្ដល់​ព័ត៌មាន​កុហក​រឿង​ទាសករ​លក់​ឈាម​នៅ​ខេត្ត​ព្រះសីហនុ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន ៣​នាក់​នៅ​ក្នុង​ពន្ធនាគារ និង​ម្នាក់​ទៀត​ត្រូវ​បាន​ពន្យារពេល​ឃុំ​ខ្លួន​ដោយសារ​បញ្ហា​សុខភាព កាលពី​ថ្ងៃ​ទី​២ ខែ​មីនា កន្លងមក​នេះ ក្រោយ​ពេល​អាជ្ញាធរ​រក​ឃើញ​ថា ព័ត៌មាន​ទាសករ​លក់​ឈាម​ជា​រឿង​ប្រតិដ្ឋ។ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ ដែល​ជា​អ្នក​ចាត់ការ​ផ្ទាល់​លើ​ករណី​នេះ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង ៣​នាក់​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ពួកគេ​ទាំង ៣​នាក់​នោះ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាល​ពី​ម្សិលមិញ (ថ្ងៃ​ទី​៣ មីនា)។ លោក​ថា អ្នក​ទាំង ៣​នាក់​ពាក់ព័ន្ធ​នឹង​បទ​ចោទ...

Latest news