27 C
Phnom Penh

TAG

ទីម័រឡេស្តេ

ទីម័រឡេស្តេ​ចាប់ផ្ដើម​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ជា​ការ​វាយ​សំពង​របប​សឹក​ភូមា

សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​គេ​មើល​ឃើញ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​បញ្ជាក់​អំពី​ការ​យល់ព្រម​ដោយ​សំឡេង​កុងសង់ស៊ីស ឯកភាព​ឱ្យ​ទីម័រឡេស្តេ ចាប់ផ្ដើម​ក្លាយ​ជា​សមាជិក​បណ្ដើរៗ​នៃ​សមាគម​អាស៊ាន ទោះបីជា​ស្ថិត​ក្នុង​ភាព​ជា​រដ្ឋ​អង្កេត​ការណ៍​ផ្លូវការ​ក៏ដោយ។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ បាន​បង្ហាញ​បួន​ចំណុច​អំពី​ការ​អនុញ្ញាត​ឲ្យ​ទីម័រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១៖ ជា​គោលការណ៍ ទីម័រឡេស្តេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១។ ផ្តល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់​ទីម័រឡេស្តេ និង​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ រួម​ទាំង​ផ្អែក​លើ​សមិទ្ធផល​សំខាន់​នានា ដែល​កំណត់​ដោយ​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​ទាំង​បី​សសរស្ដម្ភ​របស់​អាស៊ាន និង​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ក្នុង​ការ​បង្កើត​ផែនទី​បង្ហាញ​ផ្លូវ​នេះ ហើយ​ត្រូវ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់​អនុម័ត​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២។ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ​ខាង​ក្រៅ ត្រូវ​ផ្តល់​ការ​គាំទ្រ​ដោយ​ពេញលេញ​ចំពោះ​ទីម័រឡេស្តេ ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​ដែល​បាន​កំណត់​ទាំងនោះ​តាមរយៈ​ការ​កសាង​សមត្ថភាព និង​ផ្តល់​ការ​គាំទ្រ​ចាំបាច់​នានា​ផ្សេង​ទៀត​សម្រាប់​ការ​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ។ ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​ឯកភាព​សំឡេង​កុងសង់ស៊ីស​ទទួល​យក​ទីម័រឡេស្តេ ជា​សមាជិក​អង្កេត​ការណ៍​ផ្លូវការ ហើយ​អនាគត​នឹង​ក្លាយ​ជា​សមាជិក​អាស៊ាន​ទី​១១? អាស៊ាន​កាលពី​ដើម​ឡើយ​មាន​ប្រទេស​តែ ៥...

មេដឹកនាំ​អាស៊ាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ទីម័រឡេស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១

មេដឹកនាំ​អាស៊ាន​យល់ព្រម​គ្នា​ជា​គោលការណ៍​សម្រេច​ឱ្យ​ទីម័រឡេស្តេ ចូល​ជា​សមាជិក​អាស៊ាន​ទី​១១ នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រឡេស្តេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា នា​សណ្ឋាគារ​សុខា នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយ​ពិចារណា​លើ​លទ្ធផល​នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សសរស្ដម្ភ​សហគមន៍​សន្តិសុខ-នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ក្នុង​នោះ​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​ថា អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១។ សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន​បាន​បន្ត​ទៀត​ថា ផ្ដល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់​ទីម័រឡេស្តេ និង​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ បន្ថែម​ពី​នេះ អាស៊ាន​ក៏​បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ រួម​ទាំង​ផ្អែក​លើ​សមិទ្ធផល​សំខាន់​នានា​ដែល​កំណត់​ដោយ​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នៃ​សសរស្ដម្ភ​ទាំង​៣...

Latest news