TAG
ទុយ គី
រដ្ឋបាលខេត្តបាត់ដំបងចាត់ទុកការចុះផ្សាយរឿងសង់រីស៊តមាត់ស្ទឹងសង្កែជាការញុះញង់ផ្នែកនយោបាយរបស់អង្គការមាតាធម្មជាតិ
រដ្ឋបាលខេត្តបាត់ដំបង ចាត់ទុកការចោទប្រកាន់ជុំវិញការសាងសង់សំណង់រឹងនៅមាត់ស្ទឹងសង្កែ ពីសំណាក់អង្គការចលនាមាតាធម្មជាតិ ថាជាការញុះញង់ បំភាន់បំភ្លៃការពិត ក្នុងចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ។
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានបន្ទាប់ពីមានការផ្ទុះការរិះគន់លើការសាងសង់សំណង់រឹងនៅមាត់ស្ទឹងសង្កែ កាលពីពេលថ្មីនេះៗថា ខ្លួនបានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងជាក់ស្ដែងរួចហើយ ហើយក៏បានដឹងថា ម្ចាស់ដីដែលកំពុងសាងសង់នោះឈ្មោះ កៅ ម៉ាដូខេត្រ។
ប្រភពដដែលបញ្ជាក់ថា ការសាងសង់អគារនៅលើដីនោះ គឺស្របតាមប្លង់កម្មសិទ្ធិស្របច្បាប់ មិនប៉ះពាល់ដីចំណីស្ទឹងសង្កែនោះទេ ហើយការចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ ក៏មិនមែនជាការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះដែរ។
រដ្ឋបាលខេត្តបាត់ដំបង អះអាងបន្តថា ចំពោះបច្ចេកទេសនៃការសាងសង់ គឺគេលើកដីទប់សិន បន្ទាប់ពីសាងសង់រួច គេនឹងកាយដីនោះចេញវិញ ដែលនឹងមិនបង្កដល់ការរាំងស្ទះមុខទឹកនោះទេ។...
អង្គការចលនាមាតាធម្មជាតិអំពាវនាវឱ្យពលរដ្ឋតាមដានករណីសង់រីស៊តរំលោភចូលដីស្ទឹងសង្កែរបស់ឧកញ៉ា ទុយ គី
អង្គការចលនាមាតាធម្មជាតិ អំពាវនាវឱ្យពលរដ្ឋតាមដានករណីសាងសង់សំណង់រឹងរំលោភចូលស្ទឹងសង្កែ ដែលជាគម្រោងរីស៊តឯកជនរបស់ឧកញ៉ា ទុយ គី ដោយមានការការពារពីស្នងការខេត្តបាត់ដំបង លោក មៀន ឡាយ យ៉ាងហ្មត់ចត់ថែមទៀត។
អង្គការចលនាមាតាធម្មជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់រូបថតជាច្រើនសន្លឹកជុំវិញការសាងសង់កន្លែងស្នាក់នៅកម្សាន្ត (រីស៊ត) ឯកជនមួយកន្លែងដែលគេដឹងថាជាកម្មសិទ្ធិរបស់ឧកញ៉ា ទុយ គី មានទីតាំងស្ថិតនៅទល់មុខនឹងសាលាឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបានអន្តរាគមន៍លើករណីនេះទេ ប៉ុន្តែបែរជាបើកដៃឱ្យឧកញ៉ារូបនោះរំលោភដីសាធារណៈតាមអំពើចិត្តទៅវិញ។
ប្រភពដដែលអះអាងថា ស្ទឹងសង្កែ គឺជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជា ដែលកំពុងត្រូវបានរំលោភបំពានពីសំណាក់អ្នកមានលុយ មានអំណាច...