29 C
Phnom Penh

TAG

និរទេស​ព្រះសង្ឃ

គណៈសង្ឃ​នាយក​អះអាង​ថា​ការ​បិទ​វត្ត​ពោធិលង្កា​គឺ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ តែ​ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​វត្ត​ឡើងវិញ

គណៈសង្ឃ​នាយក​កម្ពុជា អះអាង​ថា ការ​សម្រេច​បិទ​វត្ត​ពោធិលង្កា នៅ​ខេត្ត​សៀមរាប គឺ​ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​វត្ត​ឡើងវិញ បន្ទាប់ពី​រក​ឃើញ​ថា​ការ​គ្រប់គ្រង​របស់​គណៈសង្ឃ​ក្នុង​វត្ត​ពោធិលង្កា នេះ មិន​មាន​សាមគ្គីភាព បង្ក​ជា​ជម្លោះ និង​បង្កើត​នូវ​ទោស​បញ្ញត្តិ​ធ្ងន់ធ្ងរ​ក្នុង​វិន័យ​ព្រះពុទ្ធ​សាសនា​ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។ សេចក្តី​បំភ្លឺ​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ករណី​វត្ត​ពោធិលង្កា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ចុះ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ល្អ​ប្រសើរ និង​បំពេញ​សទ្ធា​ជ្រះថ្លា​សម​ជា​ស្រែ​បុណ្យ​ដ៏​ប្រពៃ​របស់​ពុទ្ធបរិស័ទ ចាំបាច់​ត្រូវ​រៀបចំ​រដ្ឋបាល​គ្រប់គ្រង​វត្ត​ឡើងវិញ។ ប្រភព​ដដែល​លើកឡើង​ថា កន្លង​មក ការ​ដឹកនាំ​គ្រប់គ្រង​គណៈសង្ឃ​ក្នុង​វត្ត​ពោធិលង្កា នេះ មិន​មាន​សាមគ្គីភាព...

លោក ហ៊ុន ម៉ាណែត ប្រកាស​លុប​បំបាត់​ទស្សនៈ​ជ្រុល​និយម​ដោយ​មិន​ឱ្យ​មាន​ការ​រើសអើង​និង​លាប​ពណ៌​គ្នា​ក្នុង​វិស័យ​សាសនា

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​លុបបំបាត់​ទស្សនៈ​ជ្រុល​និយម ដោយ​មិន​ឱ្យ​មាន​ការ​រើសអើង និង​លាប​ពណ៌​គ្នា​នៅ​ក្នុង​វិស័យ​សាសនា ទាំង​ព្រះពុទ្ធ​សាសនា អ៊ីស្លាម​សាសនា ហិណ្ឌូ​សាសនា និង​គ្រិស្ត​សាសនា។ ថ្លែង​នៅ​ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច និង​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​គណៈមហានិកាយ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វត្ត​មុនីសុវណ្ណ ឬ​វត្ត​ចំពុះក្អែក នា​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា លោក ហ៊ុន ម៉ាណែត អះអាង​ថា ទស្សនៈ និង​គោលការណ៍​ជ្រុល​និយម​មិន​ថា​នៅ​ក្នុង​សាសនា ឬ​នយោបាយ​នោះ​ទេ ត្រូវតែ​លុប​បំបាត់...

ការ​និរទេស​ព្រះសង្ឃ​ជាង ១០០​អង្គ​ចេញពី​វត្ត​ពោធិលង្កា រង​ការ​សង្ស័យ​ថា​ជា​ការ​អនុវត្ត​បទបញ្ជា​នយោបាយ ជាជាង​ការ​ដោះស្រាយ​តាម​វិន័យ​សង្ឃ

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ដាក់​ការ​សង្ស័យ​ថា ការ​និរទេស​ព្រះសង្ឃ​ចំនួន ១៤០​អង្គ​ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ទំនង​ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ជាជាង​ការ​ដោះស្រាយ​វិវាទ​តាម​ច្បាប់ និង​វិន័យ​របស់​គណៈសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា។ មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា បើ​ទោះបីជា​សាលា​អនុគណ​ក្រុង​សៀមរាប បាន​បង្ហាញ​ហេតុផល​ថា ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ​បាន​បង្កើត​អធិករណ៍​មិន​ចេះ​ចប់​យូរ​ឆ្នាំ​មក​ហើយ​ក៏ដោយ ក៏​ជា​ហេតុផល​មិន​សម​ទំនង​ដែរ ព្រោះ​ថា​បើ​បញ្ហា​កើតមាន​ក្នុង​វត្ត ហេតុ​ដូចម្តេច​សាលាគណ​ខេត្ត​មិន​អនុវត្ត​ច្បាប់​សង្ឃ ដក​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​តាម​វិន័យ​សង្ឃ​ទៅ​ចុះ ហេតុ​ដូចម្តេច​បាន​ជា​បណ្តេញ​ព្រះសង្ឃ​ដទៃ​ទៀត​ដែល​គ្មាន​កំហុស​ចេញពី​វត្ត​ដែរ។ ប្រភព​មន្ត្រី​សង្ឃ​ខាងលើ​លើកឡើង​ថា មូលហេតុ​ធំ​បំផុត​នៃ​ការ​បណ្តេញ​ព្រះសង្ឃ​នេះ...

Latest news